ព័ត៌មានជាតិ
បេក្ខជន៨ក្រុមនៃល្ខោនខ្មែររដូវកាលទី១ ដែលអាចឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំឡើងដោយ ស.ស.យ.ក ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឥឡូវនេះបានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បេក្ខជនដែលជាប់ពីល្ខោនខ្មែរ វគ្គទី២ គឺត្រូវបានចម្រាញ់តាមរយៈការប្រកួតរវាងក្រុមរួមគ្រូបង្វឹក និងការជ្រើសរើសពីគណៈកម្មការដែលជាគ្រូបង្វឹកនោះដោយផ្ទាល់។ បេក្ខជននីមួយៗបានដាក់កម្លាំងកាយ កម្លាំងចិត្តយ៉ាងគាប់ប្រសើរ នូវរាល់ដំណាក់កាលប្រកួត ដោយមិនរាថយ ទើបធ្វើឱ្យពួកគេមានថ្ងៃនេះ។

សមាសភាពក្រុមដែលនឹងបញ្ចេញសមត្ថភាពថ្ងៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន៖
១. លោកគ្រូ ព្រឿង ឈៀង៖ ក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស ស យ ក ខេត្តកំពង់ស្ពឺ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
២. អ្នកគ្រូ ប៉ែន សុខហួន៖ ក្រុមនារីអង្គរ និងក្រុមក្លិបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប
៣. អ្នកគ្រូ សុទ្ធ សុម៉ាលី៖ ក្រុមពន្លកថ្មីនៃវប្បធម៌ និងក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៤. អ្នកគ្រូ សំ សត្យា៖ ក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ និងក្រុមក្រឹស្ណរៈ បើចង់ដឹងថាតើទេពកោសល្យអ្វី ចំណុចលេចធ្លោអ្វីដែលមាននៅក្នុងក្រុមប្រកួតនីមួយៗ សាធារណជនអាចអញ្ជើញមកទស្សនាផ្ទាល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ន នៅស្ទូឌីយោបាយ័នស្ទឹងមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១:០០ រសៀល៕




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


