វប្បធម៌ ជំនឿ
ដឹងពីអត្ថន័យដ៏ជ្រាលជ្រៅនៃក្បាច់កាយវិការ ទាំង ៨ តែងឃើញក្នុងរបាំបុរាណ កូនខ្មែរមួយចំនួនមិនធ្លាប់ដឹង
គ្រប់ទម្រង់ក្បាច់កាយវិការ ដែលបង្ហាញនៅក្នុងរបាំបុរាណខ្មែរសុទ្ធតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ តាមរយៈការបង្ហាញពីសំណាក់សិល្បករ-សិល្បការិនី ដែលជាតួអង្គសម្ដែងក្នុងរបាំនីមួយៗ។ ក្បាច់ពត់ពែន ល្វតល្វន់នៅក្នុងរបាំខ្មែរ មានច្រើនបែប ច្រើនយ៉ាង និងច្រើនទម្រង់ណាស់ ប៉ុន្តែថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាពីភាសាក្បាច់មួយចំនួន ដែលបង្កប់អត្ថន័យផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ បើតាមកិច្ចសម្ភាសជាមួយលោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអធិប្បាយបង្ហាញពីអត្ថន័យភាសាក្បាច់មួយចំនួន និងកាយវិការប្រអប់ដៃ ក្នុងរបាំបុរាណខ្មែរដូចខាងក្រោម៖
១.ក្បាច់ស្រលាញ់
ដៃទាំងពីរត្រូវដាក់ខ្វែងគ្នាជាប់ទ្រូង មានន័យថាដូចឱបជាប់ទ្រូង។

២.ក្បាច់សប្បាយ
យកដៃពីរផ្ទំគ្នាហើយយកដាក់ត្រឹមមាត់ រួចលាដៃមកមុខជាបែបរបាំ គឺស្មើនឹងក្បាច់សើច មានន័យថាសប្បាយ។

៣.ក្បាច់យំ
យកដៃឆ្វេងជ្រងក្បាលរួចប្រើក្បាច់ជូតទឹកភ្នែក។

លោកជំទាវក៏បានបន្ថែមទៀតផងដែរថា ក្បាច់ខ្មែរប្រៀបដូចជារុក្ខជាតិមួយ ដែលបន្ដដុះចលនាចាប់ផ្ដើមពីលូតលាស់រហូតដល់ផ្លែផ្ការួចជ្រុះមកវិញ ហើយបន្តលូតលាស់ជាបន្តបន្ទាប់ទៀតដូចមានខាងក្រោម៖
៤.ក្បាច់ចង្អុល
ដោយប្រើដៃឆ្វេងយកម្រាមចង្អុលដៃចង្អុលទៅមុខរួចយកម្រាមទាំងបី មកផ្ទប់ជាមួយមេដៃមានន័យថា ចង្អុលជិតចង្អុលឆ្ងាយបើប្រៀបធៀបជាមួយរុក្ខជាតិមានន័យថា លាស់ត្រួយ ដែលកើតពីការដាំដុះមក។

៥.ក្បាច់លា
យកម្រាមដៃទាំងបួនលាហើយយកមេដៃចង្អុលមកមុខ ដើម្បីជាសោភ័ណហើយជាតំណាងឲ្យស្លឹក។

៦.ក្បាច់ជីប
យកមេដៃ និងចង្អុលដៃផ្គុំគ្នា រួចម្រាមដៃទាំងបីទៀតដាក់លាទៅមុខបញ្ច្រាសគ្នា។ ក្បាច់នេះមានន័យថាក្បាច់ផ្កា ផ្ការីកឬផ្កាក្រពុំ ។

៧.ក្បាច់ផ្លែ
យកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្កាប់ដៃទៅមុខឡើងលើ។

៨.ក្បាច់ជ្រុះ
យកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្ងារដៃឡើងមកលើវិញ។

លោកជំទាវបានសង្កត់ធ្ងន់ទៀតថា របាំក្បាច់បុរាណខ្មែរនៅតែបន្តដុះ បាត់ទៅហើយ ដុះឡើងវិញ ប្រៀបបីដូចជាការបន្តវេនពីយុវជនជំនាន់ក្រោយ ក្នុងការថែរក្សាសិល្បៈបុរាណខ្មែរ បើសិនជាយើងនៅរក្សាដុះពន្លក រហូតមានផ្លែជ្រុះទុំទៅវិញ ហើយនិងដុះច្រើនមកវិញថែមទៀត។
ដើម្បីចូលរួមលើកតម្កើនសិល្បៈ វប្បធម៌ របាំបុរាណខ្មែរ ក្រុមយុវជន ស.ស.យ.ក. ខេត្តស្វាយរៀង បានសហការជាមួយស្ថានីយទូរទស្សន៍បាយ័ន ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីប្រឡងផ្នែកសិល្បៈបុរាណខ្មែរដ៏ធំមួយក្នុងឆ្នាំ ២០២២ នេះ។ កម្មវិធីប្រឡងក្នុងទម្រង់ សិល្បៈបុរាណខ្មែរនេះ នឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


