ព័ត៌មានជាតិ
បេក្ខជនប្រឡងបាក់ឌុបលើ្មសនឹងសកម្មភាពកម្រិតទី៣ ហាមមិនឱ្យប្រឡង២ឆ្នាំ និង ប្រឈមផ្លូវច្បាប់
ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបសម័យប្រឡង ០៥ធ្នូ ២០២២ មិនត្រូវប្រព្រឹត្តិសកម្មភាពផ្សេងៗ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ ដើម្បីចៀសវាងទទួលរងនូវការពិន័យដូចជាហាម មិនឱ្យចូលរួមប្រឡងរយៈពេល ២ឆ្នាំ បន្ទាប់និងអាចបញ្ជួនទៅសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់ប្រសិនបើបេក្ខជននោះល្មើសនឹងសកម្មភាពកម្រិតថ្នាក់ទី៣។ក្រសួងអប់រំបានឱ្យដឹងថាបេក្ខជនប្រព្រឹត្តត្រូវកំណត់ក្នុងកម្រិតថ្នាក់ទី ៣សំដៅលើបេក្ខជនយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង ឱ្យអ្នកដទៃមកប្រលងជំនួស ធ្វើឱ្យខូចសម្ភារក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា និងមិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡងឬអ្នកមានសមត្ថកិច្ចត្រួតពិនិត្យមណ្ឌល។

ក្រសួងអប់រំបានបន្តថា បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពកម្រិត៣ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឲ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីជួយដោះស្រាយតាមច្បាប់ជាធរមានទៀតផង។
ចំពោះបេក្ខជនត្រូវបានកំណត់នៅក្នុងកម្រិតថ្នាក់ទី ២ សំដៅលើបេក្ខជនដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស ហែកសន្លឹកកិច្ចការឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុ របស់ខ្លួននៅកន្លែងផ្សេង ឱ្យសន្លឹកកិច្ចការឬសំណេរក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង ឲ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួនសរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃរបស់ប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រលង ចេញទៅយកឯកសារឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសារចូលក្នុងបន្ទប់ប្រឡងវិញ ក្នុងពេលធ្វើវិញ្ញាសា បង្កជម្លោះក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងដោយគំរាមកំហែងលើបេក្ខជនដទៃ ដណ្ដើមយកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន ធ្វើមេក្លោងប្រមូលលុយឬណែនាំឲ្យបេក្ខជនដទៃប្រមូលលុយឲ្យអនុរក្ស។

បេក្ខជនដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់នេះនឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វាយប្រវត្តិនិងផ្អាកមិនឲ្យប្រលងឆ្នាំបន្ទាប់។
រីឯបេក្ខជនដែលបានប្រព្រឹត្តសកកម្មភាពកម្រិត១វិញសំដៅលើបេក្ខជនទាំងឡាយណា មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ។ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗ ដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី ១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលលប្រឡងតាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ។ សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នា ទាំងស្រុង ចម្លើយនៃសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញសាដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយធ្វើការកោសល្យវិច័យឃើញថា សន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។
បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិតទី១នេះនឹងមិនត្រូវអនុញ្ញាតឱ្យ ចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

គួរបញ្ជាក់ថាឆ្នាំ២០២២នេះមានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨ នាក់ ចែកជា ២២១ មណ្ឌល កើន ១៧ មណ្ឌល និងមានបន្ទប់ ៥ ១៧៤ បន្ទប់ កើនឡើង ៥៥៩ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន ៣ មណ្ឌល និងថ្នាក់វិទ្យសាស្រ្តសង្គម កើន ១៤ មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦ មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៤៥ មណ្ឌល ស្មើនឹង ៣ ៤៣១ បន្ទប់៕ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច


