ព័ត៌មានជាតិ
អាជ្ញាធរ ចុះបញ្ឈប់ការសង់សំណង់ និងចាក់ដីចូលចំណីព្រែកឃុំប៉ាក់ខ្លង
កោះកុង៖ អាជ្ញាធរស្រុកមណ្ឌលសីមា និងមន្រ្តីជំនាញ បានចុះបញ្ឈប់ការសាងសង់សំណង់របងថ្មចំនួន២កន្លែង នៅក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ក្រោយពិនិត្យរកឃើញថា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោក សុខ ភិរម្យ ឣភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ទីតាំងសាងសង់របងចូលចំណីព្រែកដែលគ្មានច្បាប់ឣនុញ្ញារបស់ឈ្មោះ ឆលី ឈៀន ស្ថិតនៅភូមិ៣ កន្លងទៅរដ្ឋបាលស្រុកធ្លាប់ចុះឃាត់ណែនាំ មិនឱ្យធ្វើសកម្មភាពណាមួយបន្តឡើយ។ ប៉ុន្តែមួយរយៈក្រោយនេះ ក៏លេចឮព័ត៌មានមិនប្រក្រតី ទើបលោកដឹកនាំក្រុមការងារជំនាញចុះពិនិត្យ ហើយបញ្ឈប់ការសាងសង់ ខណៈមានសកម្មភាពចាក់ដីចូលចំណីព្រែកមួយចំនួនធំ និងធ្វើរបងគ្មានច្បាប់អនុញ្ញាត។ លោកបន្តថា ដោយសារទំហំការដ្ឋានសំណង់នេះធំពេក បច្ចុប្បន្នរដ្ឋបាលស្រុក បានស្នើសុំគោលការណ៍ទៅរដ្ឋបាលខេត្តកោះកុង រង់ចាំចំណាត់ការនីតិវិធីលក្ខណៈបច្ចេកទេសបន្តទៀត។

កម្ពុជាថ្មី មិនទាន់សុំការបំភ្លឺបន្ថែមពីបុគ្គលឈ្មោះ ឆលី ឈៀន បាននៅឡើយទេ។ ដោយឡែកកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា អាជ្ញាធរស្រុកមណ្ឌលសីមា ក៏បានចុះពិនិត្យ និងបញ្ឈប់សកម្មភាពទីតាំងកាយដីភ្នំមួយកន្លែងនៅខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសខេត្ត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ដែលឈ្មោះ ឈាវ គឹមឃាន់ ជាអ្នកប្រព្រឹត្តបទល្មើស។
សកម្មភាពលួចសាងសង់សំណង់រឹងមាំ ឬការចាក់ដីចូលចំណី ត្រូវបានគេសង្កេតឃើញថា កើតមានឡើងយ៉ាងអានាធិបតេយ្យជាហូរហែ គ្រាបុគ្គលអ្នកមានលុយអំណាចរំលោភបំពាន ក្រោយពេលមានអ្នកសារព័ត៌មានសួរនាំ ឬចុះផ្សព្វផ្សាយ ទើបអាជ្ញាធរចុះពិនិត្យមានចំណាត់ការរត់តាមក្រោយ។
ជុំវិញបញ្ហាទាំងនេះ ប្រជាពលរដ្ឋ និងសាធារណជន ក៏ស្នើសុំដល់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងគណៈកម្មការជំនាញពាក់ព័ន្ធ ស៊ើបអង្កេតស្រាវជ្រាវពិនិត្យនិងមានចំណាត់ការជាធរមានចំពោះបុគ្គលកដែលរំលោភបំពានខាងលើនេះ ព្រមទាំងទីតាំងផ្សេងៗដែលមិនទាន់មានចំណាត់ការតាមច្បាប់ ដោយភាគច្រើនបុគ្គលល្មើស តែងអះអាងថា ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ លុះដល់ពិនិត្យមែនទែនបែរជាខុសច្បាប់ទៅវិញ៕ អត្ថបទៈសិរីវឌ្ឍនៈ




-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


