ព័ត៌មានជាតិ
ពលរដ្ឋឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កំពុងសម្រុកទៅធ្វើអត្តសញ្ញាណបណ្ណថ្មី
ក្រុមប្រជាពលរដ្ឋរស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បាននិងកំពុងសម្រុកទៅធ្វើអត្តសញ្ញាណបណ្ណគំរូថ្មី ខណៈមន្រ្តីនគរបាលបានរៀបចំកម្លាំង ផ្តល់សេវាដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋតែម្ដង។

លោក ពន្លឺ និងអ្នកស្រី ប៉ោ ស៊ីណា ជាពលរដ្ឋរស់នៅភូមិចាំយាម បានឲ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកាថា កាលដែលពួកគាត់ មកធ្វើអត្តសញ្ញាណបណ្ណថ្មីយ៉ាងដូច្នេះ ដោយសារតែអត្តសញ្ញាណបណ្ណចាស់ហួសសុពលភាពប្រើប្រាស់។

បើតាមពលរដ្ឋ ការមកផ្តាស់ប្តូរធ្វើអត្តសញ្ញាណបណ្ណ វាផ្តល់ភាពងាយស្រួលពេលមានតម្រូវការបំពេញបែបបទឯកសាររដ្ឋបាលផ្សេងៗ ដែលទាក់ទងនឹងការរកស៊ី និងរស់នៅប្រចាំថ្ងៃ ពិសេសប្រើប្រាស់ពេលទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នាពេលខាងមុខ។

តំណាងពលរដ្ឋ ក៏អំពាវនាវដល់ពលរដ្ឋដែលបាត់ ឬមានអត្តសញ្ញាណបណ្ណផុតកំណត់ប្រើប្រាស់ និងពលរដ្ឋគ្រប់អាយុ សូមប្រញាប់មកធ្វើថ្មីឡើងវិញ ទៅតាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅប្រើប្រាស់តាមសេចក្តីត្រូវការណាមួយ។

គួរបញ្ជាក់ថា រាល់ការធ្វើអត្តសញ្ញាណបណ្ណបាន ប្រជាពលរដ្ឋត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា៖សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់។

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាកន្លងទៅ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ឆ្នាំ ២០២២ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ធ្លាប់ជំរុញដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្តទាំងអស់ ទៅធ្វើអត្តសញ្ញាណបណ្ណថ្មី ប្រសិនបើមានជ្រុះបាត់ ឬហួសសុពលភាពប្រើប្រាស់។
អាជ្ញាធរខេត្ត ពន្យល់ដែរថា ប្រជាពលរដ្ឋគ្រប់អាយុ ១៨ឆ្នាំឡើងទៅ អាចទៅធ្វើអត្តសញ្ញាណបណ្ណបាននៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុងស្រុក ដោយឥតគិតថ្លៃសេវាអ្វីឡើយ។ ដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋម្នាក់ៗ។
ទាំងលោក កាយ សំរួម និងលោកស្រី មិថុនា ភូថង ក៏បាណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានផ្សព្វផ្សាយទូលំទូលាយច្រើន អំពីការជំរុញឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុ ឬបាត់អត្តសញ្ញាណបណ្ណ អាចមកធ្វើថ្មីបាន នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាល និងដាក់ទីតាំងចល័តដោយធ្វើយ៉ាងណាបង្ខិតសេវាកាន់គៀកដល់លំនៅដ្ឋានពលរដ្ឋ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


