ព័ត៌មានជាតិ
មន្ទីរជំនាញចុះទៅមើលទីតាំងភ្នំបូរីក្រោយលេចឮថា ចៅហ្វាយស្រុកឲ្យគេកាយថ្មលក់
មន្ទីរជំនាញពាក់ព័ន្ធកំពុងរត់ខ្វែងជើងគ្នាទៅពិនិត្យទីតាំងភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រ ក្រោយធ្លាយដំណឹងថា លោកចៅហ្វាយស្រុកអង្គរបូរីអនុញ្ញាតឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរីលក់យ៉ាងគគ្រឹកគគ្រេង។

តាមការបញ្ជាក់ពីលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ករណីកាយភ្នំបូរីនេះលោកអត់ដឹង ហើយក៏មិនពាក់ព័ន្ធ និងជំនាញលោកដែរ និងបានរុញឲ្យទៅសួរខាងមន្ទីរវប្បធម៌ទៅ។
លោកប្រធានមន្ទីរបញ្ជាក់ថា ជំនាញលោកគ្មានសិទ្ធក្នុងការអនុញ្ញាតច្បាប់ពាក់ព័ន្ធ នឹងការងាររ៉ែ និងថាមពលទៅឲ្យក្រុមឈ្មួញនោះទេប៉ុន្មានឆ្នាំកន្លងមកនេះ គឺខេត្ត និងស្រុកផ្ទាល់ជាអ្នកអនុញ្ញាត ហើយបើក្នុងករណីមានច្បាប់ត្រឹមត្រូវជំនាញលោកគ្រាន់តែពិនិត្យនិងទទួលស្គាល់លើលិខិតស្នាមប៉ុណ្ណោះ។

ចំណែកលោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវវិញនៅព្រឹកថ្ងៃទី២៨វិច្ឆិកា លោកមិនបានបកស្រាយវែងឆ្ងាយនោះទេដោយថា លោកកំពុងបើកឡានទៅពិនិត្យទីតាំងភ្នំបូរីនេះហើយ។
សូមបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលទើបឡើងកាន់ដំណែង៣ ៤ ខែ កំពុងបើកដៃឲ្យក្រុមឈ្មួញកាយយកថ្មភ្នំបូរី ដែលជាភ្នំប្រវត្តិសាស្ត្រលក់រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ដោយប្រជាពលរដ្ឋលើកឡើងថា ចៅហ្វាយស្រុកអង្គរបូរី រូបនេះចូលចិត្តច្រៀងខារ៉ាអូខេណាស់ ហើយប្រហែលជាអត់លុយច្រៀងហើយមើលទៅបានជាឃុបឃិតអនុញ្ញាតឲ្យឈ្មួញកាយយកថ្មភ្នំបូរីលក់យ៉ាងនេះ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ