ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ នាពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចរូបរាងនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ រោងចក្រដំឡើងរថយន្ដ Toyota នឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា ហើយកន្លងមកនាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងអំពីគម្រោងនេះជម្រាបជូនសម្ដេច។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ នាព្រឹកថ្ងៃទី ១ ខែធ្នូនេះថា នាពេលកន្លងមក សម្ដេច បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ហើយលោកលើកឡើងអំពីគម្រោង បង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «គាត់បានស្នើសុំឲ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតនូវក្រុមហ៊ុនដំឡើងរថយន្ត Toyota ឥឡូវនេះបន្តិចទៀតនៅមិនឆ្ងាយពីរោងចក្ររបស់យើងនេះ គឺនឹងមានរោងចក្រដំឡើងរថយន្ដ Toyota»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនគ្រាន់តែពង្រីក និងរក្សាក្រុមហ៊ុនដែលមានស្រាប់នៅក្នុងប្រទេសនោះទេ តែរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងទាក់ទាញក្រុមហ៊ុនមួយចំនួនផ្សេងទៀត។
កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភក្សាជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅឯប្រទេសជប៉ុន។ ក្នុងជំនួបនោះ លោក Fumio Kishida បានជម្រាបជូនសម្ដេចតេជោថា ក្រុមហ៊ុនជប៉ុន នឹងបង្កើតរោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា ហើយលោកក៏ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រក្រុមហ៊ុននានារបស់ជប៉ុន ដែលកំពុងប្រតិបត្តិការធុរកិច្ចនៅកម្ពុជាផងដែរ។
កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តយល់ព្រមឲ្យក្រុមហ៊ុន Toyota Tsusho Manufacturing បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Toyota នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុបភ្នំពេញ ដែលមានទុនជាង ៣៦លានដុល្លារ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង ១០០កន្លែង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត