Connect with us

ព័ត៌មានជាតិ

ប្រធានវិញ្ញាសា​ប្រឡងទុតិយភូមិ រៀបចំដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត យ៉ាងហ្មត់ចត់

បានផុស

នៅ

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដឹកជញ្ជូន ប្រធានវិញ្ញាសា​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ទៅកាន់បណ្ដារាជធានី-ខេត្ត សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ០៥ ធ្នូ ២០២២ ដោយមានភាគីពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមការប្រឡង ដោយគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងនោះ គណៈមេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសា​ត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដាខេត្តឆ្ងាយ ដើម្បីធានាថា ការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព។

រីឯការរាប់ស្រោមវិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រចាំអំពើពុករលួយ។ តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤ នាក់ ស្រី ៦៩ ៧៧១ នាក់ មានមណ្ឌលសំណេរ សរុប ២២១ បន្ទប់ប្រឡងសរុប ៥ ១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦ មណ្ឌល ត្រូវជា ១៧៤៣ បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤ មណ្ឌល ត្រូវជា ៣៤៣១ បន្ទប់។ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ធ្នូ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស។

ដើម្បីឱ្យដំណើរការប្រឡងឱ្យមានតម្លាភាពយុត្តិធម៌ និងអាចទទួលយកបានទាំងអស់គ្នា ក្រសួងមានគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗចំនួន ២៧ ៧៥៣ នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគជាង ១ ម៉ឺននាក់ គណៈកម្មការកំណែជិត ១ ម៉ឺននាក់ ជំនួយការអប្បមាទសម្រាប់ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងចំនួន ២ ៧០០ នាក់ និងមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយប្រមាណជាង ២ ពាន់នាក់។

សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម