ព័ត៌មានជាតិ
អភិបាលក្រុង Seongnam នឹងពិចារណាចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងសង់ណាំរបស់កូរ៉េជាមួយខេត្តរបស់កម្ពុជា
កូរ៉េ ៖ អភិបាលក្រុង Seongnam លោកស្រី Eun Su-mi នឹងពិចារណាចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងសង់ណាំជាមួយខេត្តណាមួយរបស់កម្ពុជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំនៃសាមគ្គីភាពរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធទីក្រុងឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធចរាចរណ៏ ប្រព័ន្ធលូបង្ហូរជាដើម។

លោក ឡុង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា លោកស្រី Eun Su-mi អភិបាលក្រុង Seongnam គឺជាស្ត្រីជើងខ្លាំងមួយរូបដែលធ្លាប់ជាអ្នកតំណាងរាស្ត្រ និងជាស្ត្រីទីមួយដែលកាន់តំណែងជាអភិបាលក្រុងដំបូងគេ ដោយមានប្រវត្តិជាសកម្មជនតស៊ូដើម្បីសិទ្ធិមនុស្ស លើកតម្កើងសិទ្ធិស្ត្រី សិទ្ធិជនអន្តោប្រវេសន៍ ព្រមទាំងមានជំនាញជាអ្នករៀបចំគោលនយោបាយសង្គមកិច្ច។

លោកបន្តថា លោកស្រី Eun Su-mi ជាស្ត្រីដែលមានភាពជាអ្នកដឹកនាំ ម៉ឺងម៉ាត់ និងទន់ភ្លន់សុភាពរាបសា បានអង្គុយស្ដាប់ខ្ញុំបរិយាយពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងកូរ៉េ រវាងប្រជាជនយើងទាំងពីរ និងទទួលស្ដាប់នូវបញ្ហាប្រឈមផ្សេងទៀតដែលប្រជាពលរដ្ឋខ្មែររស់នៅ ធ្វើការ រៀនសូត្រនៅកូរ៉េនេះជួបប្រទះ ដើម្បីរកដំណោះស្រាយឲ្យមានលក្ខណៈល្អប្រសើរឡើង យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាគ្មានសល់ចន្លោះ។

យើងទាំងពីរនាក់បានឯកភាពទៅលើចំណុចពិភាក្សាទាំងអម្បាលម៉ានដែលខ្ញុំបានលើក ហើយលោកស្រីពិចារណាដោះស្រាយឆ្លើយតបក្នុងពេលឆាប់ៗ។

ទីក្រុងសង់ណាំ ជាក្រុងមួយដែលមានប្រជាជនមួយលាននាក់ ជាប់ទីក្រុងសេអ៊ូល និងសំបូរទៅដោយក្រុមហ៊ុនបច្ចេកវិទ្យា IT ជាច្រើនរួមមាន Naver ជាដើម។ លោកស្រីបានឆ្លើយតបនឹងសំណើរបស់ខ្ញុំ ដោយសុំឲ្យនិស្សិតខ្មែរយើងបានចូលរួមធ្វើកម្មសិក្សាក្នុងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងនោះ។ លោកស្រីនឹងខិតខំស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីខ្មែរយើង ជួយគាំទ្រគម្រោងរបស់ស្ថានទូតកម្ពុជាដែលនឹងសហការជាមួយមជ្ឈមណ្ឌលគាំពារគ្រួសារពហុវប្បធម៌សង់ណាំ ក្នុងការជួយបង្ហាត់បង្រៀនស្ត្រីខ្មែរពីសីលធម៌ និងវិធីធ្វើម្ហូបខ្មែរ បង្រៀនភាសាខ្មែរដល់កូនខ្មែរកាត់កូរ៉េ ហើយលោកស្រីនឹងពិចារណាចងសម្ព័ន្ធមេត្រីភាព រវាងសង់ណាំជាមួយខេត្តណាមួយរបស់កម្ពុជាយើង ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំនៃសាមគ្គីភាពរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការគ្រប់គ្រងប្រព័ន្ធទីក្រុងឆ្លាតវៃ ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធលូបង្ហូរជាដើម៕
ដោយ ៖ ស្រីរ័ត្ន





សូមចុចអាន ៖ Updateករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតចានស្នោនៅខណ្ឌពោធិ៍សែនជ័យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


