ព័ត៌មានជាតិ
អាមេរិកមកស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា
លោក Alan Symonette ប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាលសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី០៨ធ្នូឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារ ជាពិសេសយន្តការក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា។

យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា ដែលប្រធានបណ្ឌិត្យសភាជាតិអាជា្ញកណ្តាល
សហរដ្ឋអាមេរិកចង់ដឹង និងស្វែងយល់នោះ ពាក់ព័ន្ធនឹងចំណុចសំខាន់ៗមួយចំនួនដូចជា ការបញ្ចូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលការពង្រីកសេវាកម្មនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នីតិវិធីដោះស្រាយវិវាទក៏ដូចជាដើម្បីពិនិត្យលើលទ្ធភាពក្នុងការកសាង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ រវាងបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាលជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

នៅក្នុងជំនួបនោះ លោករដ្ឋមន្រ្តី អ៊ិត សំហេង បានចែករំលែកព័ត៌មានពីការវិវត្តន៍ និងការរីកចំរើនវិស័យការងារនៅកម្ពុជា ដែលបានចាប់ផ្តើមឡើងតាំងពីដំណាក់ដែលប្រទេសកម្ពុជាទើបទទួលបានការរីកចម្រើនជាបណ្តើរៗនូវវិស័យឧស្សាហកម្ម បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយផ្សាភ្ជាប់បទដ្ឋានការងារអន្តរជាតិជាមួយសហរដ្ឋអាមេរិក។ ក្នុងការគ្រប់គ្រងវិស័យការងារកម្ពុជាបានបន្តខិតខំអនុវត្តច្បាប់ស្តីពីការងារ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ហើយបានបញ្ជូលនូវខ្លឹមសារអនុសញ្ញាអង្គការអន្តរជាតិខាងការងារទាំង ១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ក្នុងនោះមានទាំងអនុសញ្ញាស្នូល៨ ផងដែរដោយនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងអត្ថប្រយោជន៍ ទាំងភាគីកម្មករនិយោជិត និងនិយោជក។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កាលពីការចាប់ផ្តើមដំបូង កម្ពុជាពិតជាជួបនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងន់ ដោយសារបញ្ហាការមិនយល់ពីច្បាប់ស្តីពីការងារ នាំឱ្យទំនាក់ទំនងវិជ្ជាជីវៈ មានការប្រឈមបង្កទៅជាកូដកម្ម បាតុកម្មតវ៉ាទាមទារ សិទ្ធិ និងអត្ថប្រយោជន៍មានចំនួនច្រើននៅតាមរោងចក្រ សហគ្រាស។ ប៉ុន្តែតាមរយ:ការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងការដាក់ចេញនូវច្បាប់និងលិខិតបទដ្ឋានថ្មីៗ ការរៀបចំអោយមានយន្តការសន្ទនាសង្គមជាលក្ខណៈត្រីភាគីជាយន្តការរួមទាំងការពង្រឹងសមត្ថភាពមន្រ្តីអធិការកិច្ចការងារ និងមន្រ្តីផ្សះផ្សារវិវាទការងារហើយនៅឆ្នាំ២០០៤ ក្រសួងបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នឯករាជ្យក្នុងការដោះស្រាយវិវាទការងារប្រកបដោយតម្លាភាពធ្វើឱ្យចំនួននៃវិវាទការងារកាន់តែបន្តធ្លាក់ចុះ ហើយចំនួននៃការធ្វើកូដកម្មបាតុកម្មតវ៉ាក៏ធ្លាក់យ៉ាងខ្លាំងដែរ។ ដើម្បីបន្តការងារដោះស្រាយវិវាទកាន់មានវិសាលភាពធំទូលាយថែមទៀតក្រសួងក៏បានស្នើសុំធ្វើវិសោធន៏កម្មច្បាប់ស្តីពីការងាររួចហើយ ដែលអនុញ្ញាតិឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចដោះស្រាយវិវាទការងារបុគ្គលបាន។

លោក Alan Symonette បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តីដែលបានចែករំលែកនូវព័ត៌មានល្អៗ ក៏ដូចជាបទពិសោធន៍របស់កម្ពុជាទៅលើការគ្រប់គ្រងវិស័យការងារ។ នាឱកាសនោះលោក ក៏បានចែងរំលែកពីបទពិសោធន៍
បណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមវិវត្តន៍រីកចំរើនចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ១៩៤០ ដែលបច្ចុប្បន្ន មានសមាជិកប្រមាណ៦០០នាក់ ហើយដែលទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលារ នៅសហរដ្ឋអាមេរិក និងកាដាណាដែលទទួលការជឿទុកចិត្តពីភាគីកម្មករនិយោជិត និងនិយោជក។

លោកបានលើកពីកត្តាជោគជ័យផ្តើមចេញពីការជឿទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់ទៅលើប្រសិទ្ធភាព និងតម្លាភាពនៃស្ថាប័នរបស់លោក។ តាមការស្នើសុំរបស់លោករដ្ឋមន្រ្តីលោកក៏បានសន្យាថានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជាហើយក៏នឹងសិក្សាលើកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិការងារផងដែរដោយសារបណ្ឌិត្យសភាជាតិអាជ្ញាកណ្តាល សហរដ្ឋអាមេរិកមានសាស្រ្តាចារ្យមានបទពិសោធន៍ខ្ពស់ដែលអាចចែករំលែកនូវចំណេះដឹងលើច្រើនមុខវិជ្ជា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


