ព័ត៌មានជាតិ
អត្រាសិស្សបោះបង់ការសិក្សានៅកម្រិតវិទ្យាល័យមានកម្រិតខ្ពស់
អត្រាបោះបង់ការសិក្សារបស់សិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិ មានជាង១៨%ខ្ពស់ជាងសិស្សកម្រិតមធ្យមសិក្សាបឋមភូមិដែលមានត្រឹមតែជាង១៦%ប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា ឆ្នាំសិក្សា២០២១-២០២២នេះ នៅទូទាំងប្រទេសមានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន១៨១២ក្នុងនោះមានអនុវិទ្យាល័យចំនួន ១២៥៣ មានសិស្ស៦៦២១០៦នាក់ និងវិទ្យាល័យចំនួន៥៥៩ មានសិស្ស ៣៦០៦១៧នាក់។

ឆ្នាំសិក្សា២០២១-២០២២ អត្រាបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិមាន ១៦,៦%និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។ ចំណែកអត្រាបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិវិញមាន១៨,៥% និងអត្រាត្រួតថ្នាក់មាន១,១%។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា ការបោះបង់ការសិក្សារបស់សិស្សនៅទាំងកម្រិតមធ្យមសិក្សាបឋមភូមិនិងកម្រិតមធ្យមសិក្សាទុតិយភូមិគឺបណ្តាលមកពីបុគ្គល។
ក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សនៅគ្រប់កំរិតឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលជួយធានាឲ្យសិស្សទទួលបានការអប់រំប្រកបដោយសមធម៌និងពេញមួយជីវិត។
វិធានទាំងនោះរួមមានការពង្រឹ ងការចូលរួមពីអ្នកពាក់ព័ន្ធ ការដឹកនាំគ្រប់គ្រងតាមសាលារៀន ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់អាហារូបករណ៍ លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដល់ការបង្រៀននិងរៀន លើកកម្ពស់ការអប់រំដល់អាណាព្យាបាលសិស្សពីគុណតម្លៃនៃការសិក្សានិងការយកចិត្តទុកដាក់ទៅលើជីវភាពរបស់គ្រូបង្រៀនដើម្បីកាត់បន្ថយអត្រាការបោះបង់ការសិក្សារបស់សិស្សពិសេសនៅកំរិតវិទ្យាល័យ។
លើសពីនេះទៀតក្រសួងក៏នឹងពង្រឹងគុណភាពគ្រូបង្រៀន ពង្រីកសាលារៀននៅគ្រប់កំរិត ពង្រឹងអធិការកិច្ចគ្រប់ជ្រុងជ្រោយតាមសាលារៀន ការអភិ វឌ្ឍកម្មវិធីសិក្សានិងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយផងដែរដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ននិងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះដែរក្រសួងនឹងខិតខំបង្កើនការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រចាប់ពីកំរិតបឋមសិក្សារហូតដល់មធ្យមសិក្សា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


