កិច្ចប្រជុំ​ពិភាក្សា​ ដោះស្រាយ ​ការបិទផ្លូវ​រថយន្ត​ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ថ្ម​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិភាក្សា​ ដោះស្រាយ ​ការបិទផ្លូវ​រថយន្ត​ ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ថ្ម​

Published

on

​តំណាង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ផលិត​ថ្ម​ចំនួន​៥ ​បាន​យល់ព្រម​ចំណាយ​ថវិកា​ចំនួន​៧​ពាន់​៥០០​ដុល្លារ​ក្នុង​១​ខែ ​សម្រាប់​ស្រោច​ទឹក​ផ្លូវ​នៅ​ស្រុក​អង្គរធំ បន្ទាប់ពី​ប្រជាពលរដ្ឋ​ បាន​ធ្វើការ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ ដោយសារ​ដី​ហុយ​ខ្លាំង​ពេក ក្នុង​ពេល​បើកបរ​រថ​យន្ត​ដឹក​ថ្ម​ឆ្លងកាត់។

​បន្ទាប់ពី​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​អម​សងខាង​ផ្លូវ​2SR2​ ដែល​ត​ភ្ជាប់​ពី​ស្រុក​អង្គរធំ​ទៅកាន់​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប បាន​ធ្វើការ​បិទ​ផ្លូវ​នេះ​ជា​បន្តបន្ទាប់​ ដោយសារតែ​រថយន្ត​ដឹក​ថ្ម​បើ​ឆ្លងកាត់​លឿន និង​ហុយ​ខ្លាំង​ពេក។ ចំពោះ​ការ​បិទផ្លូវ​នោះ ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ចំនួន​៤​ចំណុច ទី​១.​សូម​ឲ្យ​ក្រុមហ៊ុន​ស្រោច​ទឹក​តាម​បណ្តោយ​ផ្លូវ ទី​២.​សូម​បើកបរ​ដោយ​បន្ថយល្បឿន ទី​៣.​សូម​មានការ​ជួសជុល​ផ្លូវ​ឡើងវិញ និង​ទី​៤.​សូម​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​សារ​ធាតុ​ញៀន​ក្នុង​ខ្លួន​ចំពោះ​អ្នកបើកបរ​។ ពាក់ព័ន្ធ​បញ្ហា​នេះ​ កាលពី​រសៀល​ថ្ងៃទី​០៦​ ខែ​មករា​ ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​គ្នា​រក​ដោះស្រាយ​មួយ​សមស្រប​ ដែល​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​យកបាន។

កិច្ចប្រជុំ​នេះ​ ក្រោម​កិច្ចដឹកនាំ​របស់​ឯកឧត្តម ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​ទាំងពីរ មន្ត្រី​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​សៀមរាប លោក​មេឃុំ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លក់​ថ្ម ទាំង​០៥​ក្រុមហ៊ុន រួមទាំង​មន្ត្រី​សាលាស្រុក​ចូលរួម​ផងដែរ។ បន្ទាប់ពី​បាន​ពិភាក្សា​គ្នា​ប្រមាណ​ជាង​យ៉ាង​ល្អិតល្អន់​មក តំណាង​ក្រុមហ៊ុន​ទាំង​០៥​បាន​យល់ព្រម ​ក្នុង​ការ​ផ្តល់​ថវិកា​១​ក្រុមហ៊ុន​១​ពាន់​៥០០​ដុល្លារ សរុប​៧​ពាន់​៥០០​ដុល្លារ​ក្នុង​១​ខែ​ សម្រាប់​ជួល​រថយន្ត​ដឹក​ទឹក​ស្រោច​ផ្លូវ​នេះ​កុំ​ឲ្យ​ហុយ​បន្តទៀត។ អង្គរ​ប្រជុំ​ ក៏បាន​សម្រេច​ជ្រើស​រើស​យក​ក្រុមហ៊ុន ស៊ី​ង​អង្គរ ជា​អ្នករ៉ាប់រង​ ក្នុង​ការ​ដឹក​ទឹក​ស្រោច​ផ្លូវ​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ​ក្នុង​១​ថ្ងៃ​៣​ដង​។

​ឯកឧត្តម ពិន ប្រាកដ ដើម្បី​ឆ្លើយតប​ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ បានសម្រេច​ឲ្យ​ក្រុមហ៊ុន ស៊ី​ង អង្គរ ចាប់​ផ្តើម​ដឹក​ទឹក​ស្រោច​ផ្លូវ​ចាប់ពី​ថ្ងៃទី​០៧​ ខែ​មករា​ ឆ្នាំ​២០២១​នេះ​ទៅ ។ ជាមួយគ្នានេះ​ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ​ត្រូវ​ធ្វើ​ការដាក់​ស្លាក​សញ្ញា​ចរាចរណ៍​កំណ​ត់​ល្បឿន ដើម្បី​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ព្រមទាំង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​ធ្វើការ​ចល័ត កម្លាំង​ត្រួតពិនិត្យ​ល្បឿន និង​សារធាតុ​ញៀន​ចំពោះ​អ្នកបើកបរ​រថយន្ត ក្នុង​គោលបំណង​ធ្វើ​យ៉ាង​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ​សុំ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ ជួយ​ពន្លឿន​គម្រោង​ការ​ជួសជុល​កែលម្អ​ផ្លូវ ហើយ​អាជ្ញាធរ​ស្រុក​ទាំងពីរ ត្រូវ​ធ្វើ​ការ​តាមដាន​ត្រួតពិនិត្យ និង សហការ​អនុវត្ត​ជាមួយ​មន្ទីរ​អង្គភាព ព្រមទាំង​តាមដានឲ្យ​បានជា​ប្រចាំ ចំពោះ​ក្រុមហ៊ុន​ក្នុងការ​ស្រោច​ទឹក​ផ្លូវ មិនបាន​ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង កិច្ចសន្យា ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គឺត្រូវធ្វើ​ការបិទ​ការដ្ឋាន មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​បន្ត​នោះ​ទៀត​ឡើយ៕​

អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​នគរបាល​ខេ​ត្តកណ្ដាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​ប​ទ​ប៉ុនប៉ង​មនុស្សឃាត​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ6 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ6 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ7 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ7 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services