ព័ត៌មានជាតិ
គុយបា នឹងបញ្ជួនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីកនិងទឹកនោមផ្អែមបណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជា
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) បានឱ្យដឹងថា ភាគីគុយបាបានឯកភាពក្នុងការបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងជំងឺទឹកនោមផ្អែមទៅជួយបណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជា មកបណ្តុះបណ្ដាលដោយផ្ទាល់នៅប្រទេសគុយបា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផើដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅសាធារណៈរដ្ឋគុយបា ពីថ្ងៃទី១១ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២២ ចុះផ្សាយកាលពីយប់ថ្ងៃទី១៧ធ្នូ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តថា ការងារនេះក្រុមការងារជំនាញនៃភាគីទាំងពីរត្រូវបន្តរៀបចំគម្រោងផែនការជាក់លាក់បន្ថែមទៀត អំពីតម្រូវការនិងពេលវេលា។
ក្នុងនោះភាគីគុយបាលពិនិត្យលទ្ធភាពបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សាផ្នែកសុខាភិបាលឲ្យបានច្រើនថែមទៀតព្រមទាំងពិចារណាជាមួយក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសគុយបាក្នុងការផ្ដល់អាហាររូបករណ៍បន្តការសិក្សាថ្នាក់ឯកទេសព្យាបាលជំងឺមហារីកដល់និស្សិតខ្មែរចំនួន៣ រូបដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅប្រទេសគុយបា។

លោកស្រីបានបន្តទៀតថា ដោយឡែកសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែមភាគីកម្ពុជាបានលើកទឹកចិត្តឱ្យភាគីគុយបានាំយកនូវផលិតផលសម្រាប់ព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែមសំដៅកាត់បន្ថយជាអតិបរមានូវអត្រាប្រឈមខ្ពស់ទៅនឹងកាត់អវយវៈ។ ការនាំយកនូវលទ្ធផលដ៏សំខាន់នេះនិងត្រូវមានការបណ្ដុះបណ្ដាលជាពិសេសលើបច្ចេកទេសនៃការប្រើប្រាស់ឱសថនេះពីអ្នកជំនាញនៃប្រទេសគុយបាផងដែរ។
ជាមួយគ្នានេះដែរភាគីគុយបានឹងបំពេញទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍មកកាន់ប្រទេសកម្ពុជានាអំឡុងឆ្នាំ២០២៣ ខាងមុខដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតស្របតាមអនុសាសន៍អនុស្សរណៈនៃការយោគយល់គ្នាដែលមានជាធរមាន។ទន្ទឹមនឹងនេះភាគីគុយបានឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងការបន្តសុពលភាពបញ្ជីការឱសថនិងវ៉ាក់សាំងដែលធ្លាប់បានចរាចរណ៍នៅកម្ពុជាព្រមទាំងបន្តជំរុញការនាំយកឱសថវ៉ាក់សាំងឬសម្ភារៈបរិក្ខាពេទ្យរបស់គុបាទៅកម្ពុជាផងដែរ។
លោកស្រីបានបន្ថែមថា ភាគីគុយបានឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការលើធុរកិច្ចឱសថដោយភាគីកម្ពុជានឹងជួយណែនាំដៃគូនៅកម្ពុជាដើម្បីសហការ។ភាគីគុយបាបានឯកភាពលើចំណុចទាំង ៥ ខាងលើហើយការងារទៅនឹងអាចចាប់ផ្ដើមអនុវត្តពីឆ្នាំ២០២៣តទៅដោយភាគីកម្ពុជាត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរអំពីតម្រូវការខាងលើតាមយន្តការកាទួត។
គួរបញ្ជាក់ថានៅក្នុងដំណើរទស្សកិច្ចនោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩)បានជួបពិភាក្សាការងារជាមួយ លោក Jose Angel Portel Miranda រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈគុយបានហើយ
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានទៅធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យឱសថ រោងចក្រផលិតវ៉ាក់សាំង រោងចក្រផលិតឱសថ ជាពិសេសឱសថព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺ មហារីកជាតិគុយបា។
លើសពីនេះគណប្រតិភូក៏បានពិនិត្យ ស្វែងយល់ និងពិភាក្សាអំពីការងារផ្តល់សេវាសុខភាពបឋម និងការផ្គត់ផ្គង់ឱសថដល់ឱសថស្ថាន និងដល់អ្នកជំងឺនៅក្នុងសហគមន៍នៃប្រទេសគុយបា៕
សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


