ព័ត៌មានជាតិ
ពលករខ្មែរជាង១៥០នាក់ ត្រូវបានបញ្ជូនទៅស្រុកកំណើតរៀងៗខ្លួនវិញ ក្រោយធ្វើចត្តាឡីស័ក
អាជ្ញាធរខេត្តជាប់ព្រំដែន បានបញ្ជូនពលករខ្មែរមកពីថៃជាង១៥០នាក់ ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃរួចមក។

លោក លី សារី អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សាលាខេត្តបានចេញលិខិតបញ្ជាក់សុខភាពថា មិនមានជំងឺកូវីដ១៩ដល់ពលករខ្មែរមកពីថៃជាង១០០នាក់ ឲ្យពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីពួកគាត់បានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃរួចមក។ លោកបានបន្តថា ការចេញលិខិតបញ្ជាក់សុខភាពនេះ ដើម្បីឲ្យអាជ្ញាធរខេត្ត ដែលទទួលពលករបន្តងាយស្រួលចាត់ចែង និងគ្រប់គ្រងឲ្យបានល្អសំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍។ លោកបានបន្ថែមទៀតថា រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ មានពលករខ្មែរមកពីថៃចូលមកខេត្តបន្ទាយមានជ័យប្រមាណជិត២ពាន់នាក់។
ចំណែក លោក ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង មានពលករខ្មែរបញ្ចប់ការធ្វើចត្តាឡីស័ក និងបញ្ជូនទៅស្រុកកំណើតចំនួន៥១នាក់ស្រី២២នាក់ ក្នុងចំណោមពលករសរុបចំនួន២១៤០នាក់ មានវិជ្ជមានវីរុសកូវីដ១៩ចំនួន៦នាក់ ក្នុងនោះពលករកំពុងបន្តធ្វើចត្តាឡីស័កនៅមណ្ឌល១ចំនួន១៤៨៦នាក់ ស្រី៦០៤និងនៅមណ្ឌល២ចំនួន៤៣នាក់ស្រី២៥នាក់។ លោកបានបន្តថា មន្ទីរបានយកសំណាកជាលើកទី២ចំនួន១៤៣នាក់ លទ្ធផលអវិជ្ជមានទាំងអស់។

លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តប៉ៃលិន បានឲ្យដឹងថា រីឯខេត្តប៉ៃលិនមានពលករចំនួន៧នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក ក្នុងចំណោមពលករចំនួន១០១០នាក់ ស្រី៤៩៨នាក់ ក្នុងនោះរកឃើញឆ្លងកូវីដ១៩ចំនួន១៣នាក់។ លោក អ៊ុន ប៊ុនលី ក៏បានបន្តថា ក្នុងចំណោមពលករខ្មែរជាង១ពាន់នាក់នោះ អ្នកធ្វើចត្តាឡីស័កសរុបចំនួន៣៦៦នាក់ ក្នុងនោះធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន២៣៥នាក់ ធ្វើចត្តាឡីស័ក នៅតាមផ្ទះចំនួន១៣១នាក់ ។
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៨៦នាក់ ក្នុងនោះមានពលករខ្មែរមកពីថៃចំនួន២១នាក់ មាន១៣នាក់នៅខេត្តប៉ៃលិន ៦នាក់នៅបាត់ដំបងនិង២នាក់នៅខេត្តបន្ទាយមានជ័យនិងមានអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៤នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រកឃើញវីរុសកូវីដ-១៩លើស្រ្តីខ្មែរម្នាក់ទៀត ទើបមកពីប្រទេសថៃ
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


