ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបងបញ្ជូនពលករ ៣៣២នាក់ឲ្យត្រឡប់ទៅផ្ទះ

រដ្ឋបាលខេត្តខេត្តបាត់ដំបងបានបញ្ជួនពលករខ្មែរមកពីថៃចំនួន៣៣២នាក់ឲ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កគ្រប់ចំនួន១៤ថ្ងៃរួចមក។
ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោកឱ សថបណ្ឌិត វឿង ប៊ុនរេតបានឲ្យដឹងថាពលករដែលយើងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញនោះយើងបានចេញជាលិខិតបញ្ជាក់ពីសុខភាពរបស់គាត់ម្នាក់ថាមិនមានកូវីដ១៩ដើម្បីឲ្យអាជ្ញាធរដែនដីបានដឹងងាយស្រួលក្នុងការគ្រប់គ្រងពេលពលករទាំងនោះទៅដល់ស្រុកកំណើតវិញ។
លោកបានបន្តថាគិតត្រឹមថ្ងៃ៧ ខែមករា ឆ្នាំ២០២១ នៅខេត្តបាត់ដំបងមានពលករវិលត្រឡប់មកពីប្រទេសថៃ សរុបប្រមាណ ២១៤០ នាក់យកសំណាកសរុបប្រមាណ ១៨០០ នាក់ និងបញ្ចប់ចត្តាឡីស័កដោយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ចំនួន ៣៣២ នាក់។លោកបានបន្តថាក្នុងចំណោមសំណាក១៨០០នាក់នោះមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦នាក់ផង។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ សរុបចំនួន ៣៨៧នាក់ក្នុងនោះមាន២២នាក់ជាពលករខ្មែរមកពីថៃនិងមានអ្នកបានជាសះស្បើយ៣៦៥នាក់និងអ្នកជំងឺចំនួន ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអំពាវនាវពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ធ្វើចត្តាឡីស័កឲ្យបានគ្រប់កាលកំណត់។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុករួមមានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀងលោក អភិបាលណែនាំដល់កបងប្អួនពលករថា« សូមកុំរត់គេចវេសពីកន្លែងធ្វើចត្តាឡីស័ក ឫ មិនព្រមចូលមកធ្វើចត្តាឡីស័ក បើពុំនោះទេមិនត្រឹមតែធ្វើឱ្យប៉ះពាល់ ខាតបង់ពេលវេលាសម្រាប់តែខ្លួនឯងម្នាក់ប៉ុណ្ណោះទេ ថែមទាំងនាំគ្រួសារនិង អ្នកមានទំនាក់ទំនងជាមួយ មកធ្វើចត្តាឡីស័កទាំងអស់គ្នា ក្មុងរយៈពេល១៤ថ្ងៃ និងធ្វើតេស្តយកសំណាក តាមគោលការណ៍ក្រសួងសុខាភិបាល»។

លោកបានមានប្រសាសន៍ថាចំពោះពលករកំពុងធ្វើការងារនៅប្រទេសថៃ បើពុំមានកិច្ចការចាំបាច់ សូមកុំទាន់ត្រឡប់មកស្រុកកំណើតវិញ សូមធ្វើការនៅកន្លែងណានៅទីនោះសិន ស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ ពាក់ព័ន្ធការទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយកុំជឿតាមការញុះញង់របស់ពួកមេខ្យល់ ក្នុងការនាំឆ្លងដែនខុសច្បាប់ និងគេចវេសពីការពិនិត្យសុខភាព និងការធ្វើចត្តាឡីស័ក៕
អត្ថបទ៖ សំអឿន
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


