ព័ត៌មានជាតិ
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បរិច្ចាគថវិកា១ម៉ឺនដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងបានវាយប្រហារប្រជាពលរដ្ឋប្រហែល៤ម៉ឺនគ្រួសារ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា ដែលជំរុញឲ្យពួកគាត់ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពខ្វះខាតនូវតម្រូវការស្បៀង និងរបស់របរប្រើប្រាស់ចាំបាច់សម្រាប់ជួយសង្គ្រោះជីវិត។
លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖ «ការបរិច្ចាគនេះ គឺជាការចូលរួមចំណែកជួយសង្គមជាតិ ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ ហើយក៏ជាឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយជាអតិបរមានូវទុក្ខលំបាក និងហានិភ័យដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ក៏ដូចជាសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕
អត្ថបទពាណិជកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


