ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ សង្គមស៊ីវិល ស្នើសុំវិសោធនកម្មមាត្រាចំនួន ១៦ ក្នុងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុមអង្គការសង្គមស៊ីវិល បានស្នើសុំឲ្យមានការធ្វើវិសោធនកម្មមាត្រាចំនួន ១៦មាត្រា នៅក្នុងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តែមកដល់ពេលនេះ បានស្រុះស្រួលគ្នាចំនួន ៩មាត្រាហើយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញបើកវេទិកា ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី ៥ នៅថ្ងៃទី ១០ ខែមករានេះថា កិច្ចសហការរវាងក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិល បានប្រព្រឹត្តទៅដោយល្អ ដោយភាគីទាំងពីរតែងតែជួបប្រជុំពិភាក្សាគ្នា អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងពិនិត្យមើលលើបញ្ហាប្រឈមនានា។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នេះជាលើកទី ៥ ដែលមានការរៀបចំវេទិកា ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ហើយប្រសិនបើគ្មានការឆ្លងរាលដាលជំងឺកូវីដ-១៩ទេនោះ វេទិកានេះអាចនឹងត្រូវរៀបចំបានច្រើនជាងនេះទៅទៀត។
បើតាមសម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានមាត្រាចំនួន ១៦មាត្រា នៅក្នុងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអង្គការសង្គមស៊ីវិល ស្នើសុំធ្វើវិសោធនកម្ម ហើយមកដល់ពេលនេះ មានការស្រុះស្រួលគ្នាចំនួន ៩មាត្រាហើយ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងយ៉ាងដូច្នេះថា «ចំណុចសំខាន់ ដែលនូវប្រឈមនៅឡើយ គឺថាមានមាត្រាចំនួន ១៦ មាត្រា ដែលអង្គការសង្គមស៊ីវិលហ្នឹង សុំធ្វើវិសោធនកម្ម សុំកែ ប៉ុន្តែឆ្លងតាមការជជែកពិភាក្សា ដែលភាគីរដ្ឋាភិបាលដឹកនាំដោយឯកឧត្ដម ប៊ុន ហុន យើងបានស្រុះស្រួលគ្នា ៩មាត្រាហើយ នៅសល់ ៧មាត្រា ដែលខាងអង្គការសង្គមស៊ីវិលហ្នឹង គឺសុំយកទៅគិតពិចារណាផ្ទៃក្នុងរបស់គាត់»។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ទាំងភាគីរដ្ឋាភិបាល និងភាគីអង្គការសង្គមស៊ីវិល បាននិងកំពុងពង្រឹងទឡ្ហីករណ៍ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តែយ៉ាងណាក៏ដោយ បើតាមសម្ដេចក្រឡាហោម ស ខេង សង្ឃឹមថា ភាគីរដ្ឋាភិបាល និងភាគីអង្គការសង្គមស៊ីវិល នឹងមានការឯកភាពគ្នាឆាប់ៗ ទៅលើវិសោធកម្មមាត្រាមួយចំនួន នៃច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


