ព័ត៌មានជាតិ
រតនគិរី ទទួលបានភ្ញៀវទេសចរជាង ៤២០០នាក់ រយៈពេល៣ថ្ងៃចូលឆ្នាំចិន-វៀតណាម
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ពោលគឺចំថ្ងៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន ៤,២៥៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន១៣០នាក់ ភ្ញៀវជាតិ ៤,១២៥នាក់ មានការកើនឡើង ៤.៩៨%។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី។

របាយការណ៍ដដែល បានបញ្ជាក់ថា កត្តាជំរុញឱ្យមានកំណើននៃចំនួនភ្ញៀវទេសចរនេះគឺ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ប្រជាពរដ្ឋខ្មែរមានជីវភាពសមរ្យ មានលទ្ធភាព អាចធ្វើដំណើរកម្សាន្តមកពីតាមបណ្តាខេត្តនានា ចូលមកខេត្តរតនគិរី នៅក្នុងឱកាសចូលឆ្នាំចិន-វៀតណាមនេះ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំឱ្យមានកន្លែងសប្បាយច្រើន និងតុបតែងភ្លើងលម្អក្រុងបានស្រស់ស្អាតផងដែរ។

បើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី សម្រាប់សន្តិសុខសណ្ឋាប់ធ្នាប់សមត្ថកិច្ចការពារយ៉ាងយកចិត្តទុកដាក់បំផុត មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ រីឯតម្លៃសេវាផ្សេងៗ ដូចជាសណ្ឋាគារ ម្ហូបអាហារក៏ពុំមានការឡើងថ្លែហួសហេតុដែរ ដោយសារក្រុមមន្រ្តីជំនាញបានចុះទៅផ្សព្វផ្សាយណែនំាដល់អាជីវករទាំងអស់ មិនឱ្យដំឡើងថ្លៃជាប្រចាំ៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


