ព័ត៌មានជាតិ
ចៅសង្កាត់ច្បារអំពៅទី២ នាំមន្រ្តីចុះប្រមូលសំរាមនៅក្នុងសហគមន៍ថ្មសាន្ត
លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២នាព្រឹកថ្ងៃទី២៩ ខែមករានេះ បានដឹកនាំកម្លាំងចុះធ្វើពលកម្មក្នុងសហគមន៍(ថ្មសាន្ត) ស្ថិតក្នុង ភូមិដើមស្លែង១ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារតែសំរាមច្រើនលើសលុបពេក។

លោក យ៉ិន វុធ បានឲ្យដឹងថា លោកពុំបានដឹងថា ក្នុងទីតាំងសហគមន៍(ថ្មសាន្ត)សម្បូទៅដោយសំរាមបែបនេះសោះ។ដូច្នេះហើយ ទើបនៅថ្ងៃទី២៩ ខែមករា ដែលជាថ្ងៃអាទិត្យ លោកក៏សម្រេចចិត្តដឹកនាំកម្លាំងមន្ត្រីរាជការ និងប្រជាការពារសាលាសង្កាត់របស់លោកចុះធ្វើពលកម្មថែរក្សាបរិស្ថានក្នុងសហគមន៍ក៏ដូចជាក្នុងមូលដ្ឋានឲ្យល្អស្អាតគ្មានសំរាម។ លោកចៅសង្កាត់ ក៏បានក្រើនរំលឹកដល់ប្រធានសហគមន៍ ក៏ដូចជា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដោយពុំគួរមករស់នៅជាមួយគំនរសំរាមបែបនេះតទៅទៀតឡើយ៕
ដោយ៖ នរា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


