Connect with us

ព័ត៌មានជាតិ

អ្នកជំនាញពន្យល់ពីហានិភ័យ នៃកម្ចីតា​ម អនឡាញ

បានផុស

នៅ

សេវាកម្ចីតាមប្រព័ន្ធអនឡាញ មានលក្ខខណ្ឌចរចាងាយៗ តែមានអត្រា​ការប្រាក់ខ្ពស់​ និងមិនមាន​ការទទួល​ស្គាល់ ពី​អាជ្ញាធរ​នោះ​ទេ ពោលគឺភាគច្រើនជាប្រភេទកម្ចីមិនស្របច្បាប់ មិនមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់សេវាកម្ចីប្រភេទនេះ អាចប្រឈមនឹងការកើនឡើងខ្ពស់នៃការប្រាក់ រហូតហួសសមត្ថភាព។
លោក ម៉ែន ភក្តី ក្តី ប្រធាននាយកដ្ឋានគ្រប់គ្រង និងវិភាគម៉ាក្រូនៃធនាគារជាតិនៃកម្ពុជា បានអះអាងបែបនេះ នៅក្នុង បទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មីនាពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញរូបនេះ បានបង្ហាញក្តីព្រួយបារម្ភ បន្ទាប់ពីឃើញមានការផុសផុលប្រើប្រាស់​ សេវាកម្ចីតាមប្រព័ន្ធអនឡាញខ្លាំង ពិសេសក្នុងឆ្នាំ២០២១-ឆ្នាំ២០២២ (ក្នុងបិរបថកូវីដ) ដោយសារតែអ្នកដែលប្រើប្រាស់សេវាកម្ចីមិនស្របច្បាប់ទាំងនោះ មិនបាន​​គិតគូរពីបញ្ហាប្រឈមឡើយ។ ពាក់ព័ន្ធនឹងការប្រឈមនេះ លោកបន្ថែមថា កម្ចីអនឡាញ មានអត្រាការ​ប្រាក់ខ្ពស់ ហើយប្រសិនបើអ្នកទទួលកម្ចីនោះ បង់ប្រាក់មិនតាមពេលកំណត់ (លើសតែ ១ថ្ងៃ) ការប្រាក់នឹងកើនឡើងភ្លាម ដោយ​គ្មាន​ការយោគយល់​ឡើយ។
បើតាម លោក ម៉ែន ភក្តី ករណីនេះធ្លាប់កើតឡើងរួចទៅហើយកាលពីអំឡុងឆ្នាំ២០១៨ ហើយធនាគារជាតិនៃកម្ពុជា ក៏​បាន​សហការជាមួយ​អគ្គសន្នងការដ្ឋាន​នគរបាលជាតិ បង្កើតក្រុមការងារ ដោះស្រាយលើករណីនេះជាហូរហែរ។

លោកគូសបញ្ជាក់ថា ការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញទាំងអស់នោះ ពុំមែនជាការកម្ចីបែបស្របច្បាប់ទេ ព្រោះធនាគារ​ស្របច្បាប់ គឺមាននិតិវិធីត្រឹមត្រូវក្នុងការផ្តល់ឥណទាន ពោលគឺមានអត្រាការប្រាក់ត្រឹមត្រូវ តាមការកំណត់ របស់ក្រសួងយុត្តិធម៌ និងការផ្តល់កម្ចីឥណទាន ក៏ស្របទៅតាមលទ្ធភាពអ្នកទទួលកម្ចី។

ដោយមើលឃើញករណីនេះ លោក ម៉ែន ភក្តី ​លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ គប្បីប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ (អាជ្ញាធរទទួលស្គាល់) ដើម្បីបង្ការបញ្ហាការកើនឡើងនៃការប្រាក់ ឬអាចមានការគំរាមកំហែងតាមរូបភាពផ្សេងៗជាដើម៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម