Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដំណាំស្វាយចន្ទី ក្នុងតំបន់អតីតចម្ការមីន ខេត្តបាត់ដំបង

បានផុស

នៅ

ក្រុមហ៊ុន Top Planning Japan Co.,LTD របស់ប្រទេសជប៉ុន មានបំណងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង សម្រាប់នាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជា​ប្រេងឥន្ធនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា ក្នុងមួយឆ្នាំកម្ពុជា អាចទទួល​ផល​ស្វាយចន្ទីបានប្រមាណជាង ១លានតោន។ លោកចាត់ទុកថា កម្ពុជា ជាប្រទេស​ដាំដំណាំនេះបានច្រើននៅក្នុងចំណោមប្រទេសលើពិភពលោក។ ដោយក្រុមហ៊ុន លក់​ក្នុង​តម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនគ្រោងកែច្នៃលក់ឱ្យបានរហូតដល់ ៣ពាន់លានដុល្លារ។

អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ​លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងជំនួបនេះ លោក Tetsuo MURAYAMA បានបញ្ជាក់ប្រាប់លោក ហេង រតនាថា ក្រុមហ៊ុនលោក ពង្រីកការវិនិយោគបន្ថែម នៅក្នុងខេត្តបាត់ដំបង ជាពិសេសនៅតំបន់ដែលបានសម្អាតមីនរួចហើយ ដោយគ្រោង​វិនិយោគ ដើម្បីកែច្នៃសម្រាប់នាំចេញ និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ។ លើសពីនេះទៀត លោកថា គម្រោងវិនិយោគនេះ នឹងជួយឱ្យតម្លៃស្វាយចន្ទីកម្ពុជា កាន់តែមានតម្លៃ និងផ្តល់ចំណូលសម្រាប់កសិករកម្ពុជាផងដែរ។

ប្រធានក្រុមហ៊ុនជប៉ុន បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោស​សំអាតមីន ដើម្បីឱ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់​បោសសំអាតមីនចូលរួមលើការ​អនុវត្តនូវគម្រោងនេះផងដែរ។

ក្រោយស្តាប់ការរៀបរាប់របស់លោក Tetsuo MURAYAMA លោក ហេង​ រតនា បានគាំទ្រលើគម្រោងនេះ ដោយរំពឹងថា កម្ពុជានឹងួទទួលបានប្រយោជន៍ច្រើនពីគម្រោងវិនិយោគនេះ ជាពិសេសចំណេះដឹង​ផ្នែកកែច្នៃផលិត​ផលកសិកម្មពីអ្នកជំនាញជប៉ុន។

សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ដោយគិត​ចាប់​ពីឆ្នាំ២០១៩-២០២២ គ្រាប់ស្វាយចន្ទីកម្ពុជា កែច្នៃបាននាំចេញទៅប្រទេសជប៉ុន​ប្រមាណជាង ១៨៤តោន ក្នុងនោះ​ឆ្នាំ២០២២ មានជាង ១២៦តោន។

ដោយឡែក ក្រុមហ៊ុន Top Planning Japan (TPJ) មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយ​សិប្ប​កម្មកែ​ច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការ​សាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម