Connect with us

ព័ត៌មានជាតិ

ប្រើពេល ១ ឆ្នាំទៀត ទើបដឹងលទ្ធផលពីការចុះបញ្ជីម៉ាកក្ដាមថ្មខេត្តកោះកុង

បានផុស

នៅ

១ ឆ្នាំ ខាងមុខ​ទៀត ទើប​ខេត្ត​កោះកុង អាច​ដឹង​ពី​លទ្ធផល​លើ​គម្រោង​សិក្សា​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ ក្រោយ​មាន​អ្នកជំនាញការ​ផ្នែក​កម្មសិទ្ធិបញ្ញា​អន្តរជាតិ​ប្រមូល​ព័ត៌មាន និង​វាយតម្លៃ​ផលិតផល​ក្ដាម​ថ្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សា​លីម ហ្វា​រីត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ នេះ​ថា ក្រសួងពាណិជ្ជកម្ម និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក កាលពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ កន្លងទៅ បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​ស្ដីពី​ទស្សនទាន អត្ថប្រយោជន៍ និង​នីតិវិធី នៃ​ការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្ដាម​ថ្ម​កោះកុង។

លោក ហ្វា​រីត បន្ថែម​ទៀត​ថា ទោះ​យ៉ាង​ណា គេ​មិនទាន់​អាច​ផ្ដល់​ចម្លើយ​បាន​ភ្លាមៗ​ទេ អំពី​ការ​សម្រេច​ថា​ត្រូវ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ក្តាម​ថ្ម​ខេត្ត​កោះកុង ដោយ​អាច​ប្រើប្រាស់​ពេលវេលា ១ ឆ្នាំ ទៅ ២ ឆ្នាំ​ទៀត ខណៈ​ក្រុមការងារ​ជំនាញ​កំពុង​ប្រមូល​ទិន្នន័យ​ពី​មន្ត្រី​ជលផល អ្នកនេសាទ និង​ឈ្មួញ​កណ្ដាល​ទិញ​លក់​បន្ត​ទៅកាន់​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។

លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កោះកុង សង្កត់ធ្ងន់​ដែរ​ថា ក្រុមការងារ​ពាក់ព័ន្ធ​នឹង​ត្រូវ​បើក​កិច្ច​ប្រជុំ​ពិភាក្សា​រួមគ្នា​ជាច្រើនលើក​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​អំពី​ក្តាម​ថ្ម​ខេត្ត​កោះកុង ចៀសវាង​មិន​ការ​ក្លែងបន្លំ​គុណភាព និង​ការពារ​កម្មសិទ្ធិបញ្ញា​ស្របច្បាប់​ពេញ​មួយ​ជីវិត។

លោក Peter Damary ជំនាញការ​អន្តរជាតិ នៃ​អង្គការ WIPO បាន​ចុះ​ពិនិត្យ និង​ស្រង់​ព័ត៌មាន​មួយ​ចំនួន​ពី​អ្នកលក់​ក្តាមថ្ម​នៅ​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​ព្រៃ​កោងកាង​ពាម​ក្រសោប ជា​គោលដៅ​តំណាង​ឲ្យ​ខេត្ត ដោយ​លោក​មិនទាន់​អាច​ផ្តល់​លទ្ធផល​បាន​ភ្លាមៗ​នោះ​ទេ ពី​ការងារ​មួយ​នេះ ពោល​រង់ចាំ​ទទួល​បាន​ព័ត៌មាន​រួចរាល់​ជាមុន​សិន។

អ្នក​ជំនាញ​អន្តរជាតិ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់​ពិភពលោក​រូប​នេះ អះអាង​ថា នៅ​ពេល​ក្តាម​ថ្ម​ខេត្ត​កោះកុង ត្រូវ​បាន​កំណត់​ចុះបញ្ជី​ម៉ាក​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ក្រុម​ម្ចាស់​ផលិតផល​កម្មសិទ្ធិ​បញ្ញា នឹង​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ស្របច្បាប់ និង​ប្រាក់ចំណូល​ខ្ពស់​ពី​ការ​លក់​ដូរ​ក្តាម​ថ្ម​ទាំងនេះ​នៅ​លើ​ទីផ្សារ។​

លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា បាន​បង្ហាញ​ថា ខេត្ត​កោះកុង ជា​ខេត្ត​ដែល​មាន​ផលិតផល​សក្ដានុពល​ផ្នែក​ជលផល និង​កសិកម្ម​ជាច្រើន ដែល​ក្រសួងពាណិជ្ជកម្ម​បាន​កំណត់ រួមមាន ៖ បង្គា​ក្រៀម​កោះកុង ខ្យង​ចំពុះទា ស្រា​ចេក និង​ទុរេន​ថ្ម​បាំង និង​ខ្លឹមចន្ទន៍​ផង​ដែរ។

ក្រសួងពាណិជ្ជកម្ម នឹង​សហការ​ជាមួយ​សមាគម​អ្នក​ផលិត និង​នាំចេញ​សំបុក​ត្រចៀកកាំ​កម្ពុជា ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ចុះបញ្ជី “​សំបុក និង​ទឹកមាត់​ត្រចៀកកាំ​តំបន់​ឆ្នេរ​សមុទ្រ​” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​ចុងខែ​មីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដែល​រួមមាន ៖ ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម