ព័ត៌មានជាតិ
លោកជំទាវពេជ ចន្ទមុន្នី បង្ហាញភាពជឿជាក់ថា ក្មួយកុមារី យុវតី ចូលសមាគមកាយឫទ្ធិនារីកម្ពុជា នឹងមានឱកាសជាច្រើនក្នុងការអភិវឌ្ឍសមត្ថភាព
រាជធានីភ្នំពេញ ៖ នៅរសៀល ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីទិវានឹករលឹក ឆ្នាំ២០២៣ ក្រោមប្រធានបទ«ពិភពលោកយើង អនាគតសុខសាន្តរបស់យើង»បរិស្ថាន និងចីរភាព និងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៥ នៅដឹព្រេមៀសែនធ័រ សែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ ដោយមានការអញ្ជើញចូលរួមសរុបប្រមាណជាង៦០០នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបានបង្ហាញភាពជឿជាក់ថា ក្មួយកុមារី យុវតី សមាជិកាដែលចូលសមាគមកាយឫទ្ធិនារីកម្ពុជា នឹងមានឱកាសជាច្រើនដូចជា ការអភិវឌ្ឍសមត្ថភាព អភិវឌ្ឍបញ្ញា ស្មារតី មានក្តីសង្ឃឹម ការជឿជាក់លើខ្លួនឯង និងការទំនាក់ទំនងដ៏ល្អ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និង ពិភពលោកជាង ១៥០ ប្រទេស។ លោកជំទាវអគ្គស្នងការ បានបង្ហាញមោទនភាព ដោយបញ្ជាក់ថាភាពជោគជ័យរបស់យើងមកដល់ថ្ងៃនេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ សប្បុរសជន ដែលបានជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី និងសមាជិកា សមាជិកដែលបានចូលរួមសកម្មភាពយ៉ាងសកម្មនៅក្នុងសកម្មភាពសមាគម ក្នុងបុព្វហេតុអភិវឌ្ឍសមត្ថភាពកុមារី យុវតីក្លាយជាម្តាយដ៏ល្អ អ្នកអប់រំដ៏ល្អ និងផ្តល់នូវក្តីសង្ឃឹម និងអនាគតដ៏ល្អ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា ជាកិត្តិយសណាស់ដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា និងកាយឫទ្ធិនារីពិភពលោក ដែលតែងតែគាំទ្រ កោតសរសើរ និងលើកទឹកចិត្តចំពោះសកម្មកាយឫទ្ធិនារីកម្ពុជា។
សូមបញ្ជាក់ថានេះ គឺជាលើកទី២៥ ហើយដែលសមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីទិវានឹករលឹក និងពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី២៥ ក្នុងនោះសមាជិកា-សមាជិកសច្ចាថ្មី មានចំនួន៤៣០នាក់ ដែលធ្វើឱ្យសមាគមមានសមាជិកសរុបទាំងអស់មានចំនួន១២៩៧នាក់៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


