ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង ចុះកំណត់តំបន់ជំងឺផ្តាសាយបក្សី
ស្របពេលដែលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសកំណត់តំបន់ជំងឺផ្តាសាយបក្សី H5N1 លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានចុះប្រកាសកំណត់តំបន់ជំងឺផ្តាសាយ នៅរសៀលថ្ងៃទី១២ខែមករា ឆ្នាំ២០២១ម្សិលមិញ ដើម្បីទប់ស្កាត់ការរីរាលដាលបន្តទៀត។

មន្ត្រីជំនាញផ្នែកបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានសម្រេចកប់ចោលនូវសត្វទាកាប៉ា ដែលនៅរស់ចំនួន១៧៨ក្បាល និងសត្វក្ងាន ចំនួន១២ក្បាល បន្ថែមទៀត ដើម្បីការពារការរីករាលដាលជំងឺខាងលើនេះ ទៅដល់បណ្តាកន្លែងចិញ្ចឹម ឬកសិដ្ឋាន ដែលនៅតំបន់ក្បែរគ្នាផ្សេងទៀត ក្រោយមានការផ្ទុះឡើងបណ្តាលឲ្យសត្វមាន់ ចំនួន១៣០០ក្បាល បានងាប់កាលពីសប្ដាហ៍មុន។
ពាក់ព័ន្ធជាមួយការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N1 នេះដែរ លោកឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានលើកឡើងដែរថា អនុវត្តតាមវិធានការទប់ស្កាត់ចំពោះមុខនេះ ក្រសួងក៏ដូចជាមន្ទីរកសិកម្ម បានសម្រេចកំណត់តំបន់ជំងឺផ្តាសាយបក្សី ចំនួន១កន្លែង គ្រប់គ្រងដោយលោក ហូ ណាម ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

យោងតាមខ្លឹមសារ នៃសេចក្តីប្រកាសខាងលើ បានតម្រូវឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលនៅតំបន់ផ្ទុះជំងឺផ្តាសាយបក្សី បំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទ នៅក្នុងតំបន់ផ្ទុះជំងឺតាមវិធានបច្ចេកទេសបសុពេទ្យ និងផ្អាកជាបណ្តោះអាសន្ន លើការទិញការលក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញចូល ឬឆ្លងកាត់ពីរង្វង់៣គីឡូម៉ែត្រ ជុំវិញកន្លែងផ្ទុះជំងឺខាងលើ។

លោក ឈឹម វជិរ៉ា បន្តថា ការបើកទិញលក់ ឬការដឹកជញ្ជូនបក្សីគ្រប់ប្រភេទចេញចូលនេះ ឡើងវិញបាន ដរាបណាមានការប្រកាសរំសាយតំបន់ជំងឺជាថ្មី ក្រោយពេលស្ងប់ស្ងាត់លែងកើតមាននូវករណីជំងឺផ្តាសាយបក្សី H5N1ក្នុងតំបន់ដែលបានកំណត់ខាងលើ៕
អត្ថបទ ៖ សៅ សារិទ្ធ




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


