ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ជំរុញឲ្យពន្លឿនការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និងខ្មែរ-ឡាវ
នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ បានជំរុញឲ្យមន្ត្រីជំនាញនៃប្រទេសទាំងពីរ ពន្លឿនការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និងខ្មែរ-ឡាវ។ ការជំរុញនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន បានជួបពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីស្ថាន ភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគត ដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ នាយករដ្ឋមន្ត្រីទាំងពីរ បានជំរុញឲ្យភាគីទាំងពីរ បន្តធ្វើការផ្លាស់ប្តូរបញ្ញាវន្ត អ្នកស្រាវជ្រាវ បោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវ និងចែក រំលែកចំណេះដឹង និងស្រាវជ្រាវរវាង រាជបណ្ឌិតសភាកម្ពុជា និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមឡាវ។
បន្ថែមពីលើនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានជំរុញឲ្យភាគីទាំងពីរពន្លឿន ការបញ្ចប់ការស្រាវជ្រាវរួមគ្នា ស្តីពី “ទំនាក់ទំនងកម្ពុជា-ឡាវ៖ ទំនាក់ទំនងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជននៅតាមព្រំដែននៃប្រទេសទាំងពីរ” និងការរៀបចំវចនានុក្រម ឡាវ-ខ្មែរ និងខ្មែរ-ឡាវ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


