ព័ត៌មានជាតិ
ចំណូលពលរដ្ឋខេត្តព្រះសីហនុក្នុងមនុស្សម្នាក់ជាង ៤ ពាន់ដុល្លារក្នុងមួយឆ្នាំ
ខេត្តព្រះសីហនុដែលជាខេត្តសក្តានុពលទេសចរណ៍មានឆ្នេរមានកោះជាច្រើន ខណៈខេត្តជាប់សមុទ្រនេះក៏ស្ថិតនៅក្នុងចំណោមខេត្តដែលពលរដ្ឋមានកម្រិតជីវភាពខ្ពស់បើប្រៀបធៀបខេត្តក្រុងដទៃទៀត។
ប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗមានចំនួន ៤.១៨០ ដុល្លារអាមេរិក។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ លើកឡើងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកនេះ។

ជាមួយពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់ សេដ្ឋកិច្ចខេត្តមានកំណើន ៦,៨% ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋថយចុះមកត្រឹម ១,៨៦% នៅឆ្នាំ២០២២។
ខេត្តព្រះសីហនុជាខេត្តប៉ូលសេដ្ឋកិច្ចទី ២ បន្ទាប់ពីរាជធានីភ្នំពេញ។ ខេត្តមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។
សក្ដានុពលខេត្តជាប់សមុទ្រនេះរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១ ទីតាំង (៣ កំពុងដំណើរការពេញលេញ និង ៨ ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងរួមទាំងឆ្នេរនិងកោះចំនួន ៣២ (កោះចំនួន ២ ជាថ្មដុះ និងថ្មប៉ប្រះទឹក ៥)។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាចក្ខុវិស័យដល់ឆ្នាំ ២០៣៨ ដោយប្រែក្លាយខេត្តព្រះសីហនុដែលជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រសំខាន់ជាងគេរបស់ប្រទេសកម្ពុជា ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលអាចឆ្លើយតបទៅការអភិវឌ្ឍលើគ្រប់វិស័យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


