ព័ត៌មានជាតិ
យុទ្ធនាការ “មួយរយកោដិសំឡេង” វិលត្រឡប់មកវិញហើយនៅចុងសប្តាហ៍នេះ!
យុទ្ធនាការ “មួយរយកោដិសំឡេង” នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៧:៣០យប់នៅ Coconut Park កោះពេជ្រ។ យុទ្ធនាការនេះ ប្រារព្ធឡើងដើម្បីលុបបំបាត់រាល់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការបង្ហាញការរាំបទ Break the Chain ហើយមានជិត២០០ប្រទេសបានធ្វើយុទ្ធនាការនេះនៅក្នុងខែកុម្ភៈ បូករួមទាំងកម្ពុជាផងដែរ។


កម្ពុជាបានធ្វើយុទ្ធនាការ “មួយរយកោដិសំឡេង” តាំងពីឆ្នាំ២០១៣មកម្ល៉េះដោយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC) ដែលនៅតាមទីកន្លែងសាធារណៈផ្សេងៗក្នុងប្រទេសកម្ពុជាមានសកម្មភាពរាំជាស្នូល ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី (ទាំងអ្នកមានភេទជាស្ត្រីពីកំណើត អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ) ព្រមទាំងបង្ហាញពីភាពរឹងមាំរបស់ស្ត្រី និងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ សម្រាប់ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១០ហើយ ដែលកម្ពុជាបានរៀបចំយុទ្ធនាការនេះឡើងមក។


បន្ទាប់ពីមានភាពធូរស្រាលពីជំងឺកូវីដ១៩ យុទ្ធនាការ “មួយរយកោដិសំឡេង” ឆ្នាំ២០២៣ នឹងមានវត្តមានជាថ្មីម្តងទៀតក្រោមប្រធានបទ “ក្រោកឡើងដើម្បីសេរីភាពរបស់ក្មេងស្រី និងស្រ្តីគ្រប់ចម្រុះភាព” ក្នុងគោលបំណង លើកកម្ពស់ការទទួលស្គាល់សេរីភាព ការជ្រើសរើស សិទ្ធិ និងការបញ្ចេញមតិដោយខ្លួនឯង ស្គាល់ខ្លួនេងឱ្យកាន់តែច្បាស់ ក៏ដូចជាការលើកកម្ពស់ការយល់ដឹង និងការរួបរួមក្នុងការបញ្ចប់អំពើហិង្សាលើក្រុមក្មេងស្រី និងស្រ្តី។


កម្មវិធីបានរៀបចំឡើងជា២គឺ ចូលរួមតាមប្រព័ន្ធអនឡាញផង និងចូលរួមដោយផ្ទាល់ផង។ សម្រាប់ការរៀបចំតាមប្រព័ន្ធអនឡាញ គឺធ្វើឡើងនៅលើផេកហ្វេសបុក One Billion Rising Cambodia មានជាការបង្ហោះសំណួរនៅលើគេហទំព័រហ្វេសបុក ការប្រកួតប្រជែងគូរគំនូរតាមអនឡាញ និងសមកម្មភាពផ្សេងៗទៀតមុននឹងព្រឹត្តិការណ៍មកដល់។ សម្រាប់ថ្ងៃធ្វើយុទ្ធនាការមានសកម្មភាពដូចជា ការលេងល្បែងយករង្វាន់ កិច្ចពិភាក្សា ការសម្តែងចម្រៀង ការបង្ហាញម៉ូត ការរាំ ល្ខោនសម្រោល ការបញ្ជាំងរឿង និងសកម្មភាពផ្សេងៗទៀត។ ដូច្នេះ លោកអ្នកអាចចូលរួមយុទ្ធនាការនេះបានដោយសេរីនៅថ្ងៃទី២៦ ខែកុម្ភៈ ចុងសប្តាហ៍នេះ។

សូមជម្រាបថា យុទ្ធនាការ“មួយរយកោដិសំឡេង” គឺជាយុទ្ធនាការសកល និងសកម្មភាពដ៏ធំបំផុត ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ធ្វើឡើងជារៀងរាល់ខែកុម្ភៈ ក្នុងទិវាបុណ្យនៃសេចក្តីស្រឡាញ់ដោយមានលោកស្រី Eve Ensler ជាស្ថាបនិក។ ការធ្វើយុទ្ធនាការនេះឡើង បន្ទាប់ពីស្ថិតិបានបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានវាយដំ និងរំលោភក្នុងជីវិតពួកគេ៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


