ព័ត៌មានជាតិ
លោកបណ្ឌិត លី ឆេង៖យុវជនត្រូវអភិវឌ្ឍន៍ចំណេះដឹង និងអនុវត្តជាក់ស្ដែង ដើម្បីឲ្យទាន់សម័យឌីជីថល
លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប បានណែនាំដល់សិស្សានុសិស្សទាំងអស់ គប្បីខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងដោយខ្លួនឯង ហើយមានការអនុវត្តជាក់ស្ដែង ដើម្បីដើរឲ្យទាន់សម័យឌីជីថល។ការណែនាំបែបនេះរបស់លោកបណ្ឌិត លី ឆេង ក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិដល់សិស្សប៊ែលធី ថ្នាក់ទី៩ ជំនាន់ទី១៧ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំនួន៣ ១៣២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជា មានវិន័យ សីលធម៌ និងគុណធម៌ល្អ។ ត្រង់ន័យនេះ លោកបណ្ឌិត បានថ្លែងថា ការចេះគោរពបទបញ្ជា មានវិន័យ និងសីលធម៌ល្អ គឺជាឥរិយាបទដ៏ប្រពៃ ដែលមិនបង្ក ផលលំបាកផ្សេងៗដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ។

លោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ទី១០ ទី១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានគ្រប់ៗគ្នា។ ទន្ទឹមនេះដែរ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អាណាព្យាបាលទាំងអស់ ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។

បើតាមលោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ៣ ១៥៥នាក់ ដែលក្នុងនោះ ប្រឡងជាប់ ៣ ១៣២នាក់ ស្មើនឹង ៩៩.២៧%។ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិទាំងអស់នឹងទទួលបានសញ្ញាបត្រពីរ ហើយសញ្ញាបត្រទាំងពីរនេះត្រូវបានដាក់បញ្ចូលទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយកប្រើប្រាស់ជាផ្លូវការផងដែរ៕







-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


