ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀង ចុះផ្សព្វផ្សាយ ស.ជ.ណ របស់រដ្ឋបាលខេត្តដល់ប្រជាពលរដ្ឋ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ បានចុះផ្សព្វផ្សាយ ស.ជ.ណ របស់រដ្ឋបាលខេត្តដល់ប្រជាពលរដ្ឋដែលបានចូលកាប់រាន ឈូសឆាយ ហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដែលនាពេលកន្លងមក ទីតាំងដីព្រៃត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់តូបនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូនឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្ស ឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក។

ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោកអភិបាល-អភិបាលរងស្រុក រួមនឹងមន្ត្រីដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានលើកពីហេតុផលដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់យល់ពីច្បាប់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថាបើយើងមិនគោរពច្បាប់ទេគឺត្រូវប្រឈមទៅនិងការអនុវត្តច្បាប់ដោយបង្ខំដើម្បីកុំឲ្យមានភាពអនាធិបតេយ្យដូច្នេះបន្តទៅទៀត។

លោកអភិបាលរងខេត្តបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព។
ចំពោះថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តលោកសូមប្រកាសនូវសេចក្តីសម្រេចលេខ០២៨/២៣ ស.ជ.ណ ចុះថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២៣ ស្ដីពីការបញ្ឈប់ការកាប់រាន ឈូសឆាយ ហ៊ុមព័ទ្ធរបង និងដាំដំណាំអាស្រ័យផលលើដីរបស់ស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង យោងសេចក្តីសម្រេចលេខ ០២៦ គជដព ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយនិងហ៊ុព័ន្ធដីព្រៃឈើ ដើម្បីវាត យកដីធ្វើជាកម្មសិទ្ធិ និងរបាយការណ៍លេខ ០១៦/២៣ របក ចុះថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ជ្រាបថា ទីតាំងដីស្ថានីយ៍ផ្សព្វផ្សាយនិងស្ដារព្រៃឈើក្រសាំងគឺជាដីសាធារណៈរបស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ចំពោះសកម្មភាពនៃការចូលកាប់រាន ឈូសឆាយហ៊ុព័ទ្ធរបងនិងដាំដំណាំអាស្រ័យផលលើដីខាងលើនេះគឺជាការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ដែលអាចនឹងត្រូវទទួលទោសដូចមានចែងកំណត់នៅក្នុងច្បាប់ភូមិបាលច្បាប់ស្ដីពីព្រៃឈើនិងច្បាប់ជាធរមានផ្សេងៗទៀត។

ដើម្បីចៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់និងដើម្បីចូលរួមថែរក្សាការពារដីរដ្ឋសម្រាប់បម្រើផលប្រយោជន៍សាធារណៈរដ្ឋបាលខេត្តស្វាយរៀង សូមឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពទាំងឡាយដោយត្រូវធ្វើការរុះរើរបង និងចាកចេញពីទីតាំងដីខាងលើក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតថ្ងៃកំណត់បងប្អូនមិនទាន់រើរបង និងចាកចេញពីទីតាំងដីខាងលើ រដ្ឋបាលខេត្តស្វាយរៀង និងចាត់វិធានការរដ្ឋបាលចុះធ្វើការរុះរើដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕


អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


