ជា​ផ្លូវការ! នាយទាហាន ធ្លាក់ពេលលោតឆ័ត្រយោង បានស្លាប់​ហើយ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ជា​ផ្លូវការ! នាយទាហាន ធ្លាក់ពេលលោតឆ័ត្រយោង បានស្លាប់​ហើយ

Published

on

លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មុននេះបន្តិចថា នាយទាហានដែលបានធ្លាក់នៅពេលលោតឆ័ត្រយោងនោះបានស្លាប់ទៅហើយ។ លោកបញ្ជាក់ “មកដល់ពេលនេះបានស្លាប់ទៅហើយ ស្លាប់ប្រហែលជាម៉ោង១២ជាងស្លាប់តែម្នាក់ទេ ម្នាក់ទៀតមិនអីទេ។ ដោយសារពេលលោតពាន់ឆ័ត្រគ្នា ដល់ពេលធ្លាក់មកវាបោកទៅ”។

សូមបញ្ជាក់ថា កាលពីព្រឹកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា និងបិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែន ឱរ៉ាល ខេត្តកំពង់ស្ពឺ។

កងទ័ពឆត្រយោង ២នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោង។ ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆ័ត្រយោង ខេត្តកំពង់ស្ពឺ ដោយសារតែខ្យល់ហើយធ្លាក់មក៕

(វីដេអូ)

កោះកែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម