ព័ត៌មានជាតិ
ទីប្រឹក្សាសម្ដេចតេជោ ប្រគល់សៀវភៅ ២៧០ ក្បាល ជូនអភិបាលខេត្តកោះកុង
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមការងារ បាននាំសៀវភៅចំនួន ២៧០ ក្បាល ដែលមានសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។

សៀវភៅសរុបចំនួន ២៧០ ក្បាល ប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ដោយក្នុងនោះមានសៀវភៅ ៖
-កូនប្រុសច្បងដ៏មានឥទ្ធិពល-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី-ទឹកចិត្តអ្នកជួយសង្គ្រោះ-សម្តេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩ -សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា។

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះថា ខេត្តកោះកុងជាខេត្តទី ១២ ហើយដែលទទួលបានសៀវភៅដ៏មានសារៈសំខាន់ខាងលើនេះ ការដែលលោកនាំយកសៀវភៅមកប្រគល់ជូនរដ្ឋបាលខេត្ត ដោយសារតែបំណងចង់ផ្តល់ព័ត៌មានសំខាន់ៗជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុងបានស្វែងយល់ដឹងរាល់សមិទ្ធផល និងការតស៊ូលះបង់ដើម្បីបុព្វហេតុកសាងជាតិមាតុគ្រប់បែបយ៉ាងរហូតដល់មានការអភិវឌ្ឍសព្វថ្ងៃនេះ។

លោកជឿជាក់ថា ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយ បានជ្រួលជ្រាបអំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ នៅពេលដែលគ្រប់ពលរដ្ឋបានអានសៀវភៅនេះ នឹងយល់ពីតម្លៃ នៃសុខសន្តិភាព និងគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទើបធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍបោះជំហានទៅមុខឥតឈប់ឈរ ក៏ព្រោះតែសុខសន្តិភាព។ ហើយលោកសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់គ្នា នឹងបន្តថែរក្សាតម្លៃសុខសន្តិភាពដែលកំពុងមាន ចៀសវាងទៅប្រព្រឹត្តខុសច្បាប់ ឬជឿតាមការញុះញង់របស់ក្រុមប្រឆាំងជននិយម។

ទៀតសោត សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ នាពេលកន្លងមក។
ក្រោយការប្រគល់សៀវភៅ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

លោកស្រី មិថុនា ភូថង អះអាងថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះទៅចែកជូនដល់មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ដើម្បីជាមូលដ្ឋានឲ្យពួកគាត់ឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រពិតៗស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


