ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ កំណើនផ្តល់ឈាមច្រើន អាចទប់ស្កាត់ការជួញដូរឈាម
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញដល់ប្រជាពលរដ្ឋបង្កើនការចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃឱ្យបានច្រើនបន្ថែមទៀត ដើម្បីទប់ស្កាត់ការជួញដូរឈាមក៏ដូចជាការបូមឈាមជំនួសពីសំណាក់ក្រុមគ្រួសារ និងសាច់ញាតអ្នកជំងឺ។

ថ្លែងក្នុងកម្មវិធីបរិច្ឆាគឈាមដោយស្ម័គ្រចិត្តទូទាំងប្រទេស ដើម្បីជួយសង្រ្គោះដល់ជីវិតមនុស្សនៅធនាគារអេស៊ីលីដា នៅព្រឹថ្ងៃទី០៦មីនា លោកស្រី វេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិឈាមបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះតម្រូវការឈាមមានប្រមាណ១ភាគរយនៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ មានន័យថា ប្រជាជនកម្ពុជា មាន១៧លាននាក់ ដូចនេះសេចក្តីត្រូវការឈាមមានប្រមាណ១៧ម៉ឺនប្លោកក្នុង១ឆ្នាំ។

លោកស្រី វេជ្ជបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះការផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃមានត្រឹមតែ១៥ភាគរយប៉ុណ្ណោះ ខណៈការផ្តល់ឈាមដោយក្រុមគ្រួសារ និងបងប្អូនរបស់អ្នកជំងឺមានរហូតដល់៨៥ភាគរយ។
លោកស្រី វេជ្ជបណ្ឌិត បានអំពាវនាវដល់វិស័យឯកជន និងសាធារណជនទូទៅពិសេសយុវវ័យបន្តចូលរួមបង្កើនសកម្មភាពផ្តល់ឈាមឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមអាចមានលទ្ធភាពស្តុកឈាមបានគ្រប់គ្រាន់។ ដោយលោក លើកឡើងថា ទាំងអស់គ្នាជារោងចក្រផលិតឈាម ដោយសារឈាមមិនមានរោងចក្រណាផលិតបានឡើយក្រៅតែពីមនុស្ស។
លោកស្រី វេជ្ជបណ្ឌិត បានបន្តទៀតថា« យើងទាំងអស់គ្នាត្រូវរួមគ្នាផ្តល់ឈាម ដើម្បីឱ្យមានស្តុកឈាមច្រើនទប់ស្កាត់ការជួញដូរឈាមហើយធ្វើណាយ៉ាងកុំឱ្យឈាមមានតម្លៃសូម្បីតែ១ដុល្លារប៉ុន្តែវាមានតម្លៃសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា»។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការបរិច្ចាគឈាមនាំមកនូវសុខភាពល្អ និងជាអំពើបុណ្យកុសលដ៏ប្រពៃសម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ដូចនេះត្រូវចូលរួមបរិច្ចាគឈាមោ្យបានច្រើនទាំងអស់គ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះឬអ្នកជំងឺដែលជួបគ្រោះថ្នាក់ឬមានជំងឺត្រូវការឈាមជាបន្ទាន់៕
អត្ថបទ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


