Connect with us

ព័ត៌មានជាតិ

ថ្វី​ត្បិត​សំរាម​វា​មាន​ក្លិនស្អុយ ​ក៏​ពិតមែន​ តែ​វា​ជា​ជីវិត​របស់​ពួកខ្ញុំ

បានផុស

នៅ

ពលរដ្ឋ៦០គ្រួសារ ដែល​មាន​ប្រហែល​ជាង​៣០០​នាក់ បាន​រស់នៅ​លើគំនរ​សំរាម​ ក្នុង​តំបន់​វាល​ចាក់សំរាម ស្ថិត​ក្នុងឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ដោយ​ពឹងផ្អែក​ទៅ​លើការ​រើសសំរាម​ ដើម្បីចិញ្ចឹមជីវិត។

បើ​និយាយ​ពី​សំរាម​ច្បាស់​ជា​មនុស្ស​ម្នាក់ៗ​មានការ​ខ្ពើមរអើម​ខ្លាំង​ណាស់ ដោយ​ពួកគេ យល់ថា សំរាម​មាន​ក្លិនស្អុយ ឆ្អេះឆ្អាប ថែមទាំង​មាន​រុយ​រោម​និង​មាន​ដង្កូវ​ទៀតផង ប៉ុន្តែ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​ប្រមាណ​ជាង​៦០ គ្រូ​សារ ដែល​គិត​ជាស​មា​ជិត មាន​ក្មេង មាន​ចាស់​សរុប​មិន​តិច​ជាង​៣០០​នាក់​នោះ បែរជា​ពួកគាត់​និយាយ​ថា​ ថ្វី​ត្បិត​សំរាម​វា​មាន​ក្លិនស្អុយ ​ក៏​ពិតមែន​តែ​វា​ជា​ជីវិត​របស់​ពួកគាត់​ពីព្រោះ​ពួកគាត់​រាល់ថ្ងៃ​រស់ នៅ​ជា​មួយ​និង គំនរ​សំរាម អាស្រ័យ​ជីវិត រស់​ជាប្រចាំ​ដោយសារ រើស​សំរាម (​អេតចាយ​)​លក់​ប្តូរ យក​ប្រាក់ មក ទិញ​អង្គរ និង​សម្ភារៈ​ផ្សេងៗ​ប្រើប្រាស់ និង សម្រាប់ ផ្គត់ផ្គង់​ដល់​កូនៗ​របស់​ពួកគាត់​ទៅ​សាលារៀន ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បងស្រី ឈ្មោះ ហ៊ុល សំ​អូន អាយុ​៥៥​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម ប្រជាពលរដ្ឋ ជាច្រើន រស់ នៅ​លើ​គំនរ​សំរាម បាន​និយាយ​រៀប​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​ក៏​ដូច​បងប្អូន​ផ្សេងទៀត ម្នាក់ៗ​បានមក​រស់នៅរើស​សំរាម (​អេតចាយ​)​ក្នុង​តំបន់​វាល​ចាក់សំរាម ស្ថិត​ក្នុង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​នេះ មិនតិចជាង​១០​ឆ្នាំ​នោះ​ឡើយ​។

បងស្រី បាន​បន្ត​ទៀត​ថា ចំពោះ​សំរាម អ្នក​ផ្សេង​គេ​ថា​សំរាម​គួរ​ឲ្យ​ខ្ពើមរអើម ប៉ុន្តែ​សម្រាប់​ពួកគាត់​គ្មាន​ជម្រើស​ទេ ដោយសារ​តែ​ជីវា​ភាព​ក្រីក្រ បាន​ប្រ​មួល​កូនចៅ​មក​រស់​នៅ​លើ​គំនរ សំរាម រើស​សំរាម​(​អេតចាយ​) លក់​ប្តូរ​យក​ប្រាក់​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ដោយ​ក្នុង​មួយថ្ងៃ អាច រក​ប្រាក់​ពី​ការ​លក់​អេតចាយ​បាន ២​ទៅ​៣​ម៉ឺនរៀល​គ្រាន់​រស់​ដែរ សរុប​សេចក្តី​មក ពូក​គាត់ មាន​ក្មេង មាន​ចាស់ ចំនួន​ប្រមាណ ជាង​៦០ គ្រូ​សារ សរុប​ជាស​មាជិ​ក​មិនតិចជាង​៣០០​នាក់​នោះ ​សុទ្ធ​សឹង​រស់នៅ​អាស្រ័យ លើ​គំនរ​សំរាម​ទាំងអស់ មិន​មាន​មុខរបរ​ផ្សេង​នោះ​ទេ​។​

ចំពោះ​បញ្ហា​រើស​សំរាម​វិញ​បងស្រី ហ៊ុល​ សំ​អូន ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ ក្នុង​មួយថ្ងៃ​បែង ចែកចេញជា​៣ វេន​គឺ​ពេលព្រឹក ពេល​ថ្ងៃ​និង​ពេល​រសៀល ឬ​យប់ ហើយ​សំរាម (​អេតចាយ​)​ដែល​រើស​បាន គឺ​ច្រក​បាវ​ទុក រយៈ​ពេល​៤​ទៅ​៥​ថ្ងៃ​ទើប​លក់​ម្តង ដោយ​ថៅកែ​អេតចាយ គេ​មក​ទិញ​ដល់​កន្លែង គឺ​ម្នាក់ៗ​អាច​លក់​បាន​ខ្លះ​បាន ២០​ម៉ឺនរៀល ខ្លះ​លក់​បាន រហូត​ទៅដល់ ៣០​ម៉ឺន ក៏មានដែរ គឺ​អាស្រ័យ​លើ​គ្រូ​សារ មាន​សមាជិក​តិច​ឬ​ច្រើន​ពោល គឺ គ្រូ​សារ​ណា​មាន​សមាជិក ច្រើន​គេ​រើស​បាន​ច្រើន​លក់​បាន​លុយ​ច្រើន។ ហើយ​ប្រាក់​ដែល​រក​បាន​នេះ ថ្វី​ត្បិត មិន​តិច​ទូច​ក៏​ពិតមែន តែ​សម្រាប់​ពួកគាត់​អាច​ទប់ទល់ ជីវភាព​ប្រចាំថ្ងៃបាន និង មួយ​ភាគ​សម្រាប់​ផ្គត់ផ្គង់ កូនចៅ​ទៅ​សាលា​រៀន​សូត្រ ហើយ​កូនចៅ​ទៅ​សាលា ​គឺ​មិន​ធ្វើដំណើរ​ថ្មើរជើង ដូច​ពេល​ប៉ុន្មាន​ឆ្នាំ​នោះទេ គឺ​មាន​ម៉ូតូ កង់​បី ដែល​ឧបត្ថម្ភ​ដោយ លោក យន្ត មីន​ អតីត​អភិបាលខេត្ត​ព្រះសីហនុ​សម្រាប់​ជិះ​ទៅមក ហើយ​ម៉ូតូ​កង​បី​នេះ ក៏​ជា​មធ្យោបាយ​សម្រាប់​ដឹក​បងប្អូន រស់នៅ​តំបន់​គំនរ​សំរាម​នេះ​ពេល​មាន​ជំងឺ​ឈឺ​ស្កាត់​យប់​ព្រលប់​ទៅ​មន្ទីរពេទ្យ ផងដែរ​។​

លោក កៅ ឡេង មេឃុំ​អូរ​ឧកញ៉ា​ហេង បាន​បញ្ជាក់​ថា ​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅ​លើ​គំនរ​សំរាម​នេះ មាន​ចំនួន​ប្រមាណ ៦០ ជា​គ្រូ​សារ​ដោយ​ភាគច្រើន​ជា​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន និង​មាន​ប័ណ្ណ​បោះឆ្នោត​នៅ ឃុំ​អូរ​ឧកញ៉ា​ហេង​នេះ តែម្តង និង​មួយ​ចំនួន មកពី​បណ្តាល​ខេត្ត​ផ្សេងៗ បាន​មក​រស់នៅ​ប្រកបមុខរបរ​រើស​សំរាម​ ផង​ដែរ។​ ចំពោះ​បញ្ហា​សុខភាព​វិញ តាម​កត់សម្គាល់ ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​ហាក់​មិន​សូវ​មាន​នរណា​ម្នាក់​ឈឺ​ស្កាត់​អ្វី​ទេ ពោល​គឺ​ពួកគាត់ ហាក់​បី​ដូច​ស៊ាំ​ទៅ​ និង​អាកាសធាតុ​តំបន់​នោះ​យ៉ាងដូច​ច្នេះ​ដែរ ប៉ុន្តែ​បើសិនជា​ពួកគាត់​មាន​ជំងឺ​យប់​ព្រលប់​ក៏​មិន​ពិបាក​ដែរ ពីព្រោះ​មណ្ឌល​សុខភាព​នៅ​ជិត​មិន​ឆ្ងាយ​ពី​តំបន់​ពួកគាត់​រស់នៅ​នោះទេ និង​មាន​រថយន្ត សង្គ្រោះ របស់ មណ្ឌល​សុខភាព​នៅ​ប្រចាំ​ជានិច្ច។​ ដោយឡែក​សម្រាប់​ក្មេង​តូច ៗ​ដែល​ក៏​មាន​ម៉ូតូ​កង់​បី សម្រាប់​ដឹក​ទៅ​សាលា​ទាំង​ទៅ​ទាំង​មក​ ផង​ដែរ ដោយ​ម៉ូតូ​កង​បី​នោះ ជា​ម៉ូតូ​ឧបត្ថម្ភ​ដោយ​លោក​យន្ត​មីន អតីត​អភិបាលខេត្ត​ព្រះសីហនុ ចំណែក​សេវា​ជួល​អ្នក​បើក​ម៉ូតូ​កង់​បីដឹកក្មេង​ទៅមក​សាលា គឺ លោក​ជា​អ្នក​រាប់​រង់​ចំណាយ​ដោយ​ផ្ទាល់​ គឺ​ក្នុង​១​ខែ ប្រមាណ​៧០ ទៅ​៨០​ម៉ឺន​រៀល​ ផង​ដែរ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា សំរាម​ទូទាំង​ក្រុងព្រះសីហនុ​មាន​ក្នុង​មួយថ្ងៃ​មាន​ចំនួន​ប្រមាណ​មិន​តិច ជាង ៣០០​តោន​នោះ​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់ លោក ហេង ប៉េង ហាក់ ប្រធាន​សាខា ក្រុមហ៊ុន​KSWM ​ដែល​ជា​ក្រុមហ៊ុន​ទទួលបន្ទុក លើ​សេវា​ដឹកជញ្ជូន​សំរាម ក្នុង​ខេត្ត​ព្រះសីហនុ​៕

អត្ថបទ៖ កោះពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៤ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម