ព័ត៌មានជាតិ
អាជ្ញាធរក្រុងសិរីសោភ័ណ ណែនាំម្ចាស់ផ្សារ និងអ្នកម៉ៅភាស៊ី ត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ ជាពិសេសផ្សារនៅជាប់ផ្លូវជាតិ
អាជ្ញាធរក្រុងសិរីសោភ័ណ ណែនាំម្ចាស់ផ្សារ និងអ្នកម៉ៅភាស៊ីទូទាំងក្រុង ត្រូវរៀបចំទីតាំងផ្សារឲ្យមានសណ្តាប់ធ្នាប់ ជាពិសេសផ្សារនៅជាប់ផ្លូវជាតិ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣នោះ លោកនិងក្រុមការងារក្រុងជាច្រើននាក់ បានចុះធ្វើការណែនាំដល់ម្ចាស់ផ្សារ អ្នកម៉ៅភាស៊ី ត្រូវចូលរួមសហការរៀបចំទីតាំងផ្សារឲ្យមានសណ្តាប់ធ្នាប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពិសេសត្រូវប្រមូលសំរាម ឲ្យបានទៀងទាត់ មួយវិញទៀតមិនត្រូវឲ្យយានជំនិះចតនៅលើចិញ្ចើមផ្លូវជាដាច់ខាត ដែលវាអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។ លោក ហ៊ឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពាក់ព័ន្ធទៅនឹងការសំយាបផ្សេងៗលោក ក៏បានណែនាំដល់អាជ្ញាធរ សង្កាត់ ម្ចាស់ផ្សារ អ្នកម៉ៅភាស៊ី ត្រូវណែនាំដល់អាជីវករលក់ដូរជាម្ចាស់តូប មុននឹងសាងសង់ឬតសំយាប ត្រូវដាក់ពាក្យស្នើសុំមកអាជ្ញាធរចៀសវាងធ្វើទៅប៉ះពាល់ដល់ចំណីផ្លូវសាធារណៈ។ ជាមួយគ្នានោះលោកក៏បានជំរុញដល់សង្កាត់ទាំង៤ ដែលបានចូលរួម ត្រូវធ្វើការផ្សព្វផ្សាយចាប់ពីពេលនេះ តទៅដល់បណ្តារអាជីវករឲ្យបានដឹង និងចូលរួមជាមួយអាជ្ញាធរ។


ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលផែកការងារសណ្តាប់ធ្នាប់ ក៏បានធ្វើការសំណូមឲ្យមានការសហការជាមួយសមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់ដោយ មិនត្រូវអនុញ្ញាតឲ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្សារ និងអាចបង្កគ្រោះជាយថាហេតុណាមួយកើតឡើង។ លោកក៏បានជំរុញបន្ថែមដល់សង្កាត់ពាក់ព័ន្ធ សូមចូលរួមសកម្មភាពទាំងនេះឲ្យបានញឹកញាប់ ពិសេសត្រូវចុះពិនិត្យឲ្យបានជាប្រចាំផងដែរ៕


អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ដឹងច្បាស់អត្តសញ្ញាណឧក្រិដ្ឋជនទាំង ៤ ប្លន់ជំរិតលុយ១ លានដុល្លារមិនសម្រេច
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


