ព័ត៌មានជាតិ
ឃាត់រថយន្ដកែឆ្នៃស៊ីម៉ាំងប្រែន១៦គ្រឿងយកមកអនុវត្តច្បាប់
កម្លាំនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់រថយន្ដកែឆ្នៃស៊ីម៉ាំងប្រែនចំនួន១៦គ្រឿង បន្ទាប់ពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋដែលបង្កសំឡេងរំខានរៀងរាល់យប់។

ប្រតិបត្តិការចុះឃាត់ក្រុមរថយន្ដកែឆ្នៃខុសបច្ចេកទេសនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ បានឲ្យដឹងថា រថយន្ដដែលត្រូវឃាត់យកមកអនុវត្តច្បាប់នេះ មានចំនួន១៦គ្រឿង មាន៖
១- ម៉ាកHONDA FIT ពណ៌ក្រហម ផ្លាកលេខPP-5155
២- ម៉ាកBM ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2B-8703
៣- ម៉ាក SUBARU BRZ ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា KUN0707
៤- ម៉ាក BMW ពណ៌ ស គ្មានស្លាកលេខ
៥- ម៉ាកHONDA CIVIC ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AD-3713
៦- ម៉ាកBMW ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 2P-0737
៧- ម៉ាក BMW ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 2P-7191
៨- ម៉ាក BMW ពណ៌ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 2T-7188
៩- ម៉ាក ACURA ILX ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ-0212
១០- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2H-6660
១១- ម៉ាកHONDA FiT ចង្កូតស្តាំ ពណ៌ផ្ទៃមេឃ ផ្លាកលេខ កំពង់ស្ពឺ KPS1350
១២- ម៉ាកHONDA ពណ៌ប្រផេះ ផ្លាកលេខកណ្តាល 2B-5456
១៣- ម៉ាក ACURA INTECRA ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2V-3122
១៤- ម៉ាក FORD MUSTANG គ្មានស្លាកលេខ
១៥- ម៉ាក HONDA CIVIC ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2O-1031
១៦- ម៉ាកBMW ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AF-2665

របាយការណ៍បញ្ជាក់ថា កម្លាំងសមត្ថកិច្ចបាននាំយករថយន្តទាំងនោះមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយក្រសួងសាធារណៈការ និងដឹងជញ្ជូន ដើម្បីធ្វើការត្រួតពិនិត្យលក្ខណ:បច្ចេកទេស ធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់រថយន្តយករបស់ដើមមកប្តូរនៅមុខសមត្ថកិច្ចទើបប្រគល់រថយន្តឲ្យវិញ៕
អត្ថបទ៖ សុខុម






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក