ព័ត៌មានជាតិ
ស្ពានបេតុខ្សែកាបឆ្លងទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារឈានដល់ការអ៊ុតកៅស៊ូគ្រោងបញ្ចប់ឆាប់ៗនេះ
ការដ្ឋានសាងសង់ស្ពានបេតុខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របស្ពានបាឡេនៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាបានឈានដល់ការអ៊ុតកៅស៊ូលើតួស្ពានហើយ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពាននេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខនេះ មុនព្រឹត្តិការណ៍ SEA GAME ។
ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ។
សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤ គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរ។

ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើពេល ២៨ ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មីតភ្ជាប់ពីផ្លូវជាតិលេខ ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ ខាងមុខនេះ។
ការដ្ឋានសាងសង់ស្ពានបេតុងមួយនេះបានបើកការដ្ឋាននៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ កន្លងមក ហើយស្ពាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


