Connect with us

ព័ត៌មានជាតិ

រកឃើញបុរសដែលរត់គេចពីកន្លែងចត្តាឡីស័ក

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនេះសមត្ថកិច្ធបានរកឃើញបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលបានរត់គេចខ្លួនពីកន្លែងធ្វើចត្តាឡីសក្តិនាសណ្ឋាគារមួយកន្លែងក្នុងខណ្ឌចំការមន ហើយកាលពីល្ងាចថ្ងៃទី ១៧ ខែមករានេះ។

ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួល​ផែនសន្តិសុខ សហការជាមួយនគរបាលខណ្ឌដូនពេញ បានឃាត់បុរសខាងលើនៅចំនុចសណ្ឋាគារ Silver Mount ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

បុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក មានឈ្មោះ យឹម សេរីវុទ្ធី (Yem Seryvuti) កើតឆ្នាំ ១៩៨៤ បានរត់គេចចេញ​ពីកន្លែងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារឡុងលីវ ស្ថិតតាមបណ្តោយផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ម្សិលមិញ។

ពេលនេះបុរសរូបនេះ ត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កបន្តនៅមណ្ឌលចត្តាឡីស័ក្ករាជធានីភ្នំពេញថ្មី សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម