ព័ត៌មានជាតិ
ខេត្តស្វាយរៀង រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដើម្បីរួមគ្នាបង្កើតការងារជូនពលរដ្ឋក្នុងស្រុក
ខេត្តស្វាយរៀង បានរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ក្រោមប្រធានបទ “រួមគ្នាទិញផលិតផលខ្មែរ គឺរួមគ្នាបង្កើតការងារជូនពលរដ្ឋខ្មែរ” នាថ្ងៃទី ០៩ មេសា ឆ្នាំ ២០២៣។

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានលើកឡើងថា រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឲ្យ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ត្រូវសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែមេសា រួមគ្នានឹងយុទ្ធនាការនានា ដែលបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធបានរៀបចំ ដូចជា យុទ្ធនាការទិញផលិតផលខ្មែររបស់ក្រសួង ពាណិជ្ជកម្ម បុណ្យសមុទ្រ និងបុណ្យទន្លេ និងការរៀបចំពិព័រណ៍នានានៃផលិតផលក្នុងស្រុក ជាដើម ។

លោក យឹម ឆៃលី បានបន្តថា ការខិតខំទាំងអស់នេះ គឺពិតជាសកម្មភាពមួយរស់រវើកចូលរួមចំណែកពង្រឹងនិងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលធ្វើឲ្យកម្ពុជាសម្រេច បាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះការជ្រើសរើសយកខែមេសា ជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្នុងខែមេសា ពីព្រោះខែនេះ ជារដូវកាលដែលបងប្អូនប្រជាជនរីករាយ ក្នុងការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិ និងជាឱកាសជួបជុំញាតិមិត្តបងប្អូន ឪពុកម្តាយ ជីដូនជីតា និងនាំគ្នាទៅវត្តប្រគេនចង្ហាន់ ទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ថ្វាយព្រះសង្ឃ និងម្ហូបអាហាររបស់របរប្រើប្រាស់ហូបចុកនានាជូនទៅមាតាបិតា ជីដូន ជីតា បងប្អូនជាញាតិសន្តាននៅស្រុកកំណើតរបស់ខ្លួន ដែលនេះគឺជាប្រពៃណីបរមបុរាណរបស់ប្រជាជនយើង។ ក្នុងនោះក៏ជាគោលដៅជំរុញញដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងការដើរទស្សនាពិព័រណ៍ផលិតផលចម្រុះ ដ៏សម្បូរបែបរបស់បងប្អូនផលិតករខ្មែរ ដែលបានយកមកតាំងបង្ហាញ និងលក់ ហើយយើងនាំគ្នាទិញផលិតផលខ្មែរសម្រាប់កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើង និងទិញជាទៀងទាត់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់កម្មវិធីបុណ្យទានផ្សេងៗ និងកម្មវិធីនានាយ៉ាងច្រើនក្នុងមួយឆ្នាំៗ។

ជាមួយគ្នានេះ លោក ម៉ែន វិបុល អភិបាកខេត្តបានបញ្ជាក់ថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណលើគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស រួមនឹងសក្ដានុពលរបស់ខេត្ត មូលដ្ឋានគ្រឹះ នៃសុខសន្តិភាព បានធ្វើឲ្យខេត្តស្វាយរៀង ដែលធ្លាប់ជាអតីតតំបន់សមរភូមិទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីរបបប្រល័យ ពូជសាសន៍ប៉ុលបានប្រែក្លាយយ៉ាងឆាប់រហ័សទៅជាខេត្តឧស្សាហកម្មមួយដ៏សំខាន់ ដែលរហូតមកដល់បច្ចុប្បន្ននេះ នៅទូទាំង ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១២កន្លែង កំពុងដំណើរការ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន ចំនួន ២៦៤កន្លែង និងមានសហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម សរុបរហូតដល់ ៣.៣២៨មូលដ្ឋាន បង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់ ដែលបានរួមចំណែកក្នុងការកាត់ បន្ថយការធ្វើចំណាក ស្រុ ក ទៅរកការងារធ្វើនៅក្រៅខេត្ត និងបង្កើនប្រាក់ចំណូល លើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង៕
អត្ថបទ៖ ភក្ដី

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


