ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការគាំពារសង្គមទៅលើស្ត្រីក្រីក្រដែលមានផ្ទៃពោះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តគោលនយោបាយគាំពារសង្គមទៅលើស្ត្រីក្រីក្រ ដែលមានផ្ទៃពោះ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គោលនយោបាយគាំពារសង្គមទៅលើស្ត្រីក្រីក្រ ដោយចាប់ពីពេលមានផ្ទៃបោះរហូតដល់ឆ្លងទន្លេ និងទៅដល់កូនអាយុ ២ឆ្នាំ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងបន្តធ្វើ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «គោលនយោបាយគាំពារសង្គម ទៅលើស្ត្រីក្រីក្រដែលមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះ រហូតទៅដល់ឆ្លងទន្លេ រហូតទៅដល់កូនអាយុពីរឆ្នាំ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណបក្សប្រជាជនដែលនឹងបន្ត ហើយពង្រីកទំហំនៃប្រាក់ដែលត្រូវទទួលបានសម្រាប់ស្ត្រីទាំងនោះ ព្រោះវាជាបញ្ហា មនុស្សម្នាក់ជីវិតពីរនៅទីនេះៗ»៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


