ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ផ្តល់អនុសាសន៍ ៤ចំណុច ដល់គ្រូបង្វឹកគ្រូជំនួយ និងកីឡាការិនី ដើម្បីយកជ័យជម្នះក្នុង ការប្រកួត កីឡា ស៊ីហ្គេម
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពឋនិងអភិវឌ្ឍន៍ បានផ្តល់នូវអនុសាសន៍ សំខាន់ៗ៤ចំណុច ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ដើម្បីយកជ័យជម្នះ ក្នុងការប្រកួត កីឡាស៊ីហ្គេម ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីជម្រើសជាតិ ចំនួន ៣៨៦នាក់ ដែលនឹងត្រូវចូលរួម ក្នុងការប្រកួត កីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើក ទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិធីសំណេះសំណាលនេះ បានរៀបចំនៅវិមាន ៧ មករា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សមាជិកសមាជិកាអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខគ្រប់បែបយ៉ាង។
ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសដែលរាំរ៉ៃ ដោយសារសង្គ្រាមមកជាប្រទេស មានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃ សុខសន្តិភាព។ ទន្ទឹមនឹងនោះផងដែរ វិស័យកីឡាក៏មានការរីកចម្រើន គួរឲ្យកត់សម្គាល់ កន្លងមកកីឡាករ-កីឡាការរិនីយើង បានដណ្តើម យកនូវមេដាយជាច្រើន ត្រឡប់មកមាតុប្រទេសវិញ និងបានធ្វើឱ្យយើងមានឈ្មោះបោះសម្លេងនៅក្នុងតំបន់ និងពិភពលោក។
ចំណែកឯគោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីលើកទឹកចិត្ត បន្ថែមទៀតដល់កីឡា ការិនី ឱ្យខិតខំប្រឹងប្រែង ហ្វឹកហាត់ កសាងឆន្ទៈមុះមុត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួត ដោយឈរលើស្មារតីសាមគ្គីភាពជាតិ និងអន្តរជាតិ ដើម្បីដណ្តើមជោគជ័យ និងកិត្តិយសជូនប្រទេសជាតិ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នឹងត្រូវប្រារព្ធពិធីបើក នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាង មុខ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងចាប់ផ្តើមពី ថ្ងៃទី ០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣។ ការធ្វើជាម្ចាស់ ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាពនិងជាមុខមាត់ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា ទាំងមូលដែលបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
សម្តេចកិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើ លោក លោកស្រីជាគ្រូបង្វឹក គ្រូជំនួយ និងក្មួយៗ កីឡាការិនីជម្រើសជាតិ ទាំងអស់ នូវចំណុចមួយចំនួន ដូចខាង ក្រោម៖
១. កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ គោរពលក្ខខណ្ឌប្រកួត និង មិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង និងទង្វើមិនគប្បី មួយចំនួន ដែលនាំឱ្យ ប៉ះពាល់ សេចក្តីថ្លៃថ្នូររបស់ជាតិ ព្រោះសេចក្តីថ្លៃថ្នូររបស់ជាតិ ពិតជាសំខាន់ណាស់ ។
២. សូមគ្រូបង្វឹក និងគ្រូជំនួយ ខិតខំបង្វឹក និងផ្តល់ នូវ បច្ចេកទេស ក្នុងការប្រកួតទៅដល់ កីឡាការិនី ទាំងអស់ និង ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្ត ដល់កីឡាការិនី ទាំងអស់ ឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងការប្រកួត ។
៣. កីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់ គោរពវិន័យ មាន សាមគ្គីភាពផ្ទៃក្នុង និងមានសាមគ្គី ភាពល្អ ជាមួយ កីឡាករ -កីឡាការិនីបរទេសទាំងអស់ ដែលមកចូលរួមប្រកួត និងត្រូវរក្សាឲ្យបាន នូវក្រមសីលធម៌ក្នុងការ ប្រកួត
៤. សូមទាំងអស់គ្នារក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់ របស់យើង ៕
អត្ថបទ៖ វិមាន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


