Connect with us

ព័ត៌មានជាតិ

ប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប

បានផុស

នៅ

ឯកឧត្តម ចំរើន វ៉ាន់ថា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយទាបតំណាងលោកជំទាវ ភឿង សកុណា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយទាបបានដឹកនាំក្រុមការងារចុះជួយឃុំទាំង ៤ ចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាបដោយផ្តោតលើកិច្ចការសំខានៗដូចខាងក្រោម៖

១. អានសេចក្តីសម្រេចកែសម្រួលបញ្ជីឈ្មោះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយទាប។

២. ត្រួតពិនិត្យលទ្ធផលការងារដាក់ចេញផែនការសកម្មភាព និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត ឆ្ពោះទៅដណ្តើមជោគជ័យក្នុងការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

៣. ស្តាប់មតិចូលរួម និងសំណូមពររបស់តំណាងស្រុក ឃុំ និងភាគីពាក់ព័ន្ធលើការងារសេវាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសុវត្ថិភាពនៅមូលដ្ឋាន។

៤. ត្រៀមផែនការសកម្មភាព និងកម្លាំងស្នូលសម្រាប់យុទ្ធការឃោសនាបោះឆ្នោតពិសេសលើពិធីបើកនិងបិទយុទ្ធនាការឃោសនាក្នុងខែកក្កដាខាងមុខ។

កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីសមាជិកក្រុមការងារថ្នាក់ស្រុក ថ្នាក់ឃុំ និងក្រុមការងារចុះជួយឃុំសរុប ៦៥ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម