ព័ត៌មានជាតិ
មកដឹងពីភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលទើបបង្កើតថ្មី
ខេត្តត្បូងឃ្មុំ លាតសន្ធឹងតាមបណ្តោយទន្លេមេគង្គ និងជាខេត្តជាប់ព្រំដែនមានព្រំប្រទល់ ខាងលិចទល់នឹងខេត្តកំពង់ចាម ខាងកើតទល់នឹងខេត្តតៃនិញ និងខេត្តប៉ិញភឿក ប្រទេសវៀតណាម ខាងជើងទល់នឹងខេត្តក្រចេះ ខាងត្បូងទល់នឹងខេត្តព្រៃវែង និងខេត្តតៃនិញប្រទេសវៀតណាម។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពី“វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ” ដែលបង្ហាញដោយលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។
របាយការណ៍ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីសរុបទំហំ៥ ២៥០,៥២គ.ម២។ មានក្រុង១ និងស្រុក៦ ឃុំ-សង្កាត់ ចំនួន៦៤ និងភូមិចំនួន៨៧៣ភូមិ។ ប្រជាពលរដ្ឋសរុបចំនួន៨៦៤ ៣១៩នាក់ ស្រី៤៣៩ ៥៤៤នាក់ គិតជាគ្រួសារ ស្មើនឹង១៩៦ ០៦៥គ្រួសារ អ្នកដែលមានអាយុ១៨ឆ្នាំឡើង៤៤៨.៥៨៣នាក់។
សមាជិកក្រុមប្រឹក្សាខេត្ត មានចំនួន២៥នាក់ ស្រី៤នាក់ (បោះឆ្នោតអសកល), សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក មានចំនួន១៣៧នាក់ (បោះឆ្នោតអសកល), សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន ៥៣៦ នាក់ (បោះឆ្នោតសកល)។

ខេត្តត្បូងឃ្មុំមានផ្លូវជាតិធំៗចំនួន០៥ខ្សែ គឺផ្លូវជាតិលេខ៧ លេខ៨ លេខ១១ លេខ៧២ លេខ៧៣និងផ្លូវសំខាន់ៗ ដែលតភ្ជាប់ពីទីរួមខេត្តទៅក្រុង-ស្រុក ឃុំសង្កាត់ និងភូមិ សរុបប្រវែងប្រមាណ៧៥១គ.ម ក្នុងនោះផ្លូវចាក់កៅស៊ូ មានប្រវែងប្រមាណ៥២៦គ.ម ផ្លូវបេតុងមានប្រវែង៥០គ.ម ផ្លូវក្រាលគ្រួសក្រហម មានប្រវែងប្រមាណ ១៧៥គ.ម មានស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន០២ខ្សែ គឺស្ពានមិត្តភាពកម្ពុជាជប៉ុន (គីហ្សូណា) និងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ (ដែលនឹងសង់រួចនៅឆ្នាំ២០២១)។
ខេត្តបានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត បានសាងសង់ និងជួសជុលផ្លូវប្រវែងប្រមាណ៤៦,៦គ.ម ក្នុងនោះផ្លូវក្រាលកៅស៊ូ DBST ប្រវែង១៨,៩គ.ម និងផ្លូវគ្រួសក្រហមប្រវែង២៧,៧គ.ម។ ដោយឡែកមូលនិធិក្រុង-ស្រុក និងឃុំ- សង្កាត់ ត្រូវបានសាងសង់ និងជួសជុលផ្លូវប្រវែងប្រមាណ៧៩៥គ.ម ក្នុងនោះផ្លូវគ្រួសក្រហមប្រវែង៦១២ គ.ម ផ្លូវបេតុងប្រវែង ២៣ គ.ម និងផ្លូវដីសប្រវែង ១៦០គ.ម៕
អត្ថបទ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


