ព័ត៌មានជាតិ
កសិកររីករាយ ដោយសារឆ្នាំនេះ ទុរេន មានទីផ្សារល្អ
ឆ្នាំនេះ កសិករនៅស្រុកសំឡូត មានអារម្មណ៍សប្បាយរីករាយ ដោយសារទុរេនហុចផលមុនរដូវ ដូច្នេះហើយទើបអាចធ្វើឲ្យ ផ្លែទុរេន មានទីផ្សារយ៉ាងល្អប្រសើរជាងឆ្នាំមុន។

លោក កែវ វិបុល ប្រជាកសិកររស់នៅក្នុងឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង និងជាម្ចាស់ចម្ការទុរេនមួយរូប បានលើកឡើងថា ឆ្នាំកន្លងមក ទុរេន តែងហុចផលភាគច្រើននៅពាក់កណ្ដាលខែឧសភា។ ដោយឡែកឆ្នាំនេះ ហាក់ដូចជាមានអំណោយផលល្អ ដែលទុរេនបានចាប់ផ្ដើមទុំតាំងពីដើមខែមេសា មកម្ល៉េះ ដូច្នេះហើយទើបទុរេនសំឡូតបច្ចុប្បន្នចាប់ផ្ដើមមានទីផ្សារល្អ សម្រាប់ផ្លែដើមដៃនេះ។

លោកបានបន្តថា សព្វថ្ងៃមានភ្ញៀវទេសចរ ក៏ដូចជាអាជីវករ បានចូលទៅទិញដល់ចម្ការ ដោយការលក់ផ្ទាល់ក្នុងចម្ការនាពេលបច្ចុប្បន្ននេះ មានតម្លៃចាប់ពី ២០.០០០ រៀល ដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺខ្ពស់ជាងឆ្នាំកន្លងទៅ។ ហើយលោកក៏បានផ្ដាំផ្ញើថា អ្នកទិញត្រូវមើលផង ប្រយ័ត្នប៉ះទុរេននាំចូលពីក្រៅ ហើយប្រកាសថា “ទុរេនសំឡូត”៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


