ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ទោះប្រទេសមានសុខសន្តិភាពក្ដី ក៏ រាជរដ្ឋាភិបាល បន្តគិតគូរពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទោះបីជាប្រទេសមានសុខសន្តិភាពក្តី ក៏ រាជរដ្ឋាភិបាល នៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ វរៈសេនាតូចលេខ ២៦៩ និងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី ៣ ដែលឈរជើងនៅភូមិសាស្ត្រខេត្តកោះកុង និងបានរៀបចំនៅក្នុងគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី ៣ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីព្រឹកថ្ងៃអង្គារ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត បាននាំយកនូវការសួរសុខទុក្ខ និងសេចក្ដីនឹករឭកពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា។

សម្ដេច បានមានប្រសាសន៍ថា នេះជាលើកទី ១១ ហើយ ដែលក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប និងក្រុមហ៊ុន គូហ៊ូ ឡុង រួមជាមួយវិស័យឯកជនផ្សេងទៀត បានចុះមកសំណេះសំណាលដល់កងកម្លាំងដែលឈរជើងនៅភូមិសាស្ត្រខេត្តកោះកុងនាថ្ងៃនេះ។

សម្ដេច បានបន្តទៀតថា បើទោះបីកម្ពុជាមានសុខសន្តិភាព រាជរដ្ឋាភិបាលនៅតែបន្តគិតគូរអំពីសុខទុក្ខរបស់កងកម្លាំងជួរមុខជានិច្ច ជាពិសេសកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដែលនេះជាការឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជា នៃយើង។

នៅក្នុងឱកាសនោះផងដែរ សម្ដេចកិត្តិសង្គហបណ្ឌិត បានដោះស្រាយតាមសំណូមពររបស់អង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ និង វរៈសេនាតូចលេខ ២៦៩ ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាពទាំងពីរ និងបាននាំយកនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់អង្គភាពចំនួនបី រួមមាន ៖ អង្ករ ២០ តោន ត្រីខ ៧០ កេស មីជាតិ ៣០០ កេស ទឹកត្រី ២០០ កេស ទឹកស៊ីអ៊ីវ ២០០ កេស ត្រីងៀត ៣០ គីឡូក្រាម ថ្នាំពេទ្យ ១៥ កេស កុំព្យូទ័រ ១ គ្រឿង ម៉ាស៊ីនព្រីនធ័រ ១ គ្រឿង ឧបត្ថម្ភអង្គភាពនគរបាលជាតិ វរៈសេនាតូចលេខ ៨២៧ ចំនួន ២៨ លានរៀល និង ៧ ពាន់ដុល្លារ ឧបត្ថម្ភអង្គភាពវរៈសេនាតូចលេខ ២៦៩ ចំនួន ២០ លានរៀល និង ៣ ពាន់ដុល្លារ និងអង្គភាពកងកម្លាំងប្រចាំការទិសភូមិភាគ ៣ ចំនួន ២ លានរៀល និងឧបត្ថម្ភដល់កងកម្លាំង ៣៣៧ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល៕
អត្ថបទ ៖ វិមាន




-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


