ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖កម្ពុជានៅតែរក្សាតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងបញ្ហាតំបន់ និងអន្តរជាតិ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា កម្ពុជានៅតែរក្សាតួនាទីប្រកបដោយលក្ខណៈស្ថាបនារបស់ខ្លួនក្នុងកិច្ចការតំបន់ និងអន្តរជាតិ ជាពិសេស គឺបញ្ហានៅមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។

លោកបណ្ឌិត គិន ភា បានលើកឡើងបែបនេះស្របពេលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសមាជិកអាស៊ាន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ លោកបណ្ឌិត គិន ភា បានមើលឃើញថា មេដឹកនាំអាស៊ាន នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួមរបស់អាស៊ាន ក៏ដូចជា ពិភពលោក ជាពិសេសនោះ គឺវិបត្តិដែលកំពុងអូសបន្លាយនៅមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន។ លោកបណ្ឌិត បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ា នៅតែជាប្រធានបទក្ដៅរបស់អាស៊ាន ដែលកាលពីពេលថ្មីៗនេះ ក្រុមយោធាមីយ៉ាន់ម៉ាបានវាយប្រហារមកលើក្រុមប្រតិបត្តិការមនុស្សធម៌អាស៊ាន ខណៈបញ្ហានៅអ៊ុយក្រែន ក៏បានបង្កជាភាពស្មុគស្មាញ និងជះឥទ្ធិពលជាសាកលផងដែរ។

បណ្ឌិត គិន ភា បានបញ្ជាក់ថា រយៈពេល១ឆ្នាំពេញក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងស្វះស្វែងក្នុងការព្យាយាមជួយរកច្រកចេញ ក៏ដូចជាដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេស កម្ពុជាតែងតែបានជំរុញ និងលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា។ ដោយឡែក ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន បណ្ឌិតរូបនេះ បញ្ជាក់ថា គឺកម្ពុជានៅតែប្រកាន់ជំហរប្រឆាំងដាច់ខាតការធ្វើសង្គ្រាម ដោយគាំទ្រឲ្យមានដំណោះស្រាយដោយសន្តិវិធី តាមរយៈការទូត។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបានសហគមន៍មួយប្រកបដោយបរិយាប័ន្ន។ បន្ថែមពីនេះ កិច្ចប្រជុំនឹងជំរុញការចូលរួម និងកិច្ចសហប្រតិបត្តិការ ព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


