ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មករាជធានីភ្នំពេញវិញ
នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុង Labuan Bajo រួចមក។

នៅអាកាសយានដ្ឋានអន្តរជាតិ កូម៉ូដូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានលោក-លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូណេស៊ី និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី ជាច្រើនរូប។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញដឹកនាំគណៈប្រតិភូកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ១ និង៥០នាទីរសៀល ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣៕



-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ
-
សុខភាព១ សប្តាហ៍ មុន
ភាគច្រើននៃមនុស្សពេញវ័យ សឹងហួសពេលព្យាបាល ព្រោះច្រឡំអាការៈគ្រុនឈាម និងផ្តាសាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មុនអាចឡើងកាន់តំណែងជាអភិបាលរាជធានីខេត្ត ត្រូវមានលក្ខខណ្ឌយ៉ាងណាខ្លះ?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំម្ចាស់ក្រុមហ៊ុនជិត ១០០ អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅអាមេរិក