នារីវ័យ​ក្មេងម្នាក់ចង ក សម្លាប់ខ្លួនក្នុងបន្ទប់ជួល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នារីវ័យ​ក្មេងម្នាក់ចង ក សម្លាប់ខ្លួនក្នុងបន្ទប់ជួល

Published

on

នារី​វ័យក្មេង​ម្នាក់​​ត្រូវបានគេ​ប្រទះឃើញ​ចង ក​ សម្លាប់ខ្លួននៅក្នុង​បន្ទប់​ជួល​មួយកន្លែង​ដោយ​មិនដឹង​ពី​មូលហេតុ​។​

ករណី​នេះ ​បាន​កើតឡើង​នៅម៉ោង​៦និង៤៥នាទី​ព្រឹក ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ នៅចំណុច​បន្ទប់​​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យដឹងថា សព​នារីរងគ្រោះ​មានឈ្មោះ វ៉ាន់ ចាន់ពុំ ភេទ​ស្រី អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រាំ​ខ្លា ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នារីរងគ្រោះ​បាន​យក​អាវ​មកចង​ព្យួរ​កនៅ​ទ្វារ​បន្ទប់ទឹក ចង​ផុត​ជើង​ពី​ឥដ្ឋការ៉ូ​កំពស់​ប្រហែល​២​តឹក(​ក្នុង​បន្ទប់​ជួល​)​បណ្តាលអោយ​ស្លាប់។​

សមត្ថកិច្ច​បាន​និយាយទៀតថា ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ស្ត្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​ការចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ដោយ​មិនមាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​មនុស្សឃាត​នោះទេ​។ ​សពបាន​រក្សាទុក​ដើម្បី​រងចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ ស៊ុយ ចាន់​ធា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ19 mins ago

ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្តោះអាសន្ន

ព័ត៌មានជាតិ46 mins ago

កំពូលតារា ក្រុមការងារ និងគ្រួសារប្អូនអគ្គនាយក ហង្សមាស បានឆ្លងជំងឺកូវីដ១៩ និងមានអាការៈសង្ស័យ

ព័ត៌មានជាតិ2 hours ago

សម្ដេចតេជោ ប្រកាសឱ្យអភិបាលខេត្តព្រៃវែងពិនិត្យការបិទតំបន់ខ្លះក្រោយផ្ទុះគ្រូពេទ្យចម្លងកូវីដ១៩ទៅមនុស្ស១១នាក់

ព័ត៌មានជាតិ2 hours ago

សារ​បន្ទាន់​មុននេះ មាន​​អ្នក​ឆ្លង ៤៩ នាក់ទៀត សូម​ឪពុកម្តាយ​កុំ​ឲ្យ​កូន​ចៅ​ចេញ​ពី​ផ្ទះ បើ​មិន​ចាំបាច់

ព័ត៌មានជាតិ4 hours ago

រកឃើញមនុស្សជាង ៥០ នាក់ជាប់ពាក់ព័ន្ធជាមួយបុរសអ្នកជំងឺកូវីដនៅខេត្តកំពង់ចាម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services