សន្តិសុខសង្គម
ប្រាប់អ្នកជិតខាងថា ក្នុងបន្ទប់មានជំនាងផ្ទះមកលងរាល់ថ្ងៃ មួយសន្ទុះក្រោយស្រាប់តែឃើញធ្លាក់ពីអគារជាន់ទី៥ស្លាប់
នារីម្នាក់បានធ្លាក់ពីអគារជាន់ទី៥បណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់អង្គុយហូបចុកជាមួយមិត្តភក្ដិ និងអ្នកជិតខាង និងបាននិនាយប្រាប់ថា ក្នុងបន្ទប់នាងមានជំនាងផ្ទះមកលងរាល់ថ្ងៃ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ភ័ក្រ្ត ភេទស្រី អាយុជាង៣០ឆ្នាំ បច្ចុប្បន្នស្នាក់អគារកើតហេតុខាងលើជួលបន្ទប់ជាន់ទី៥ ក្នុងភូមិ១៣សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ត្រូវជាមិត្តភក្កិជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃនារីរងគ្រោះបានឆាតតាមទូរស័ព្ទទៅប្រាប់រូបនាងថា បើគ្នាស្លាប់ជួយធ្វើបុណ្យអោយគ្នាផង។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលនារីជនរងគ្រោះចុះពីបន្ទប់ជួលមកលេងអ្នកស្គាល់គ្នានៅខាងក្រោមរួចក៏ពោលពាក្យប្រាប់ទៅកាន់អ្នកដែលស្គាល់គ្នា និងអ្នករស់នៅក្បែរបន្ទប់ថា នៅក្នុងបន្ទប់ជួលរបស់នាងតែងតែមានជំនាងផ្ទះមកលងរូបនាងរាល់ថ្ងៃ ធ្វើអោយនាងភ័យខ្លាច។ ក្រោយមកក៏មានការហូបចុកបន្តិចបន្ទួចជាមួយអ្នកជិតខាង និងបានផឹកស្រាអស់២ទៅ៣កំប៉ុង រួចឡើងទៅបន្ទប់ជួលនៅជាន់ទី៥វិញ មួយសន្ទុះក្រោយមកនៅវេលាម៉ោង៣និង៣០នាទីស្រាប់តែគេបានឃើញនារីរងគ្រោះធ្លាក់ពីលើអាគារជួលជាន់ទី៥មកក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងទាក់ទងទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងនៃសព រួចក៏បានទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសពផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្នសពនារីខាងលើសមត្ថកិច្ចជំនាញកោសល្យវិច័យកំពុងតែពិនិត្យនៅពុំទាន់ដឹងថា ជាករណីអ្វីឲ្យបានពិតប្រាកដនោះទេ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


