ជីវិតកម្សាន្ដ
Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត
នៅថ្ងៃទី ២៧ ខែមីនា នេះ មានសេចក្តីរាយការណ៍ថា Ahreum អតីតសមាជិកក្រុមចម្រៀងស្រី T-ara ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានប៉ុនប៉ងធ្វើអត្តឃាតកាលពីព្រឹកព្រលឹមព្រមទាំងបង្ហោះនូវស្ទូរី លាក្រុមគ្រួសារនិងអ្នកគាំទ្ររបស់នាង
Ahreum ដែលធ្លាប់ជាផ្នែកមួយរបស់ T-ara ពីខែកក្កដា ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ចាប់តាំងពីពេលនោះមក បានប្រើជីវិតជាតារាចម្រៀងឯករាជ្យម្នាក់។ ក្នុងឆ្នាំ ២០១៩ នាងបានរៀបការជាមួយអ្នកជំនួញវ័យចំណាស់ ហើយបានក្លាយជាម្តាយបង្កើតបានកូនប្រុសពីរនាក់។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់នាងនាពេលថ្មីៗនេះនៅលើ រវាងអាពាហ៍ពិពាហ៍ និងការលែងលះ បានបង្ហាញភាពតានតឹងនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍របស់នាង។
កាលពីខែធ្នូឆ្នាំមុន Ahreum បានប្រកាសជាសាធារណៈអំពីការសម្រេចចិត្តលែងលះប្តី ដោយបង្ហាញពីចេតនាចង់រៀបការជាមួយមិត្តប្រុសបច្ចុប្បន្នរបស់នាង ដែលជាអ្នកនិពន្ធរឿងដែលគេស្គាល់ បន្ទាប់ពីដំណើរការលែងលះបានបញ្ចប់។ ស្ថានការណ៍កាន់តែតានតឹងនៅពេលដែល Ahreum ធ្វើការចោទប្រកាន់ពីបទរំលោភបំពានដោយអតីតស្វាមីរបស់នាង ដោយបង្ហាញរូបភាពដ៏ក្រៀមក្រំនៃស្នាមជាំនៅលើដងខ្លួនរបស់កូនៗជាភស្តុតាង។
នៅថ្ងៃទី ២៥ ខែមីនា អតីតសមាជិកក្រុម T-ara រូបនេះ បានលាតត្រដាងបន្ថែមទៀតអំពីករណីនៃអំពើហឹង្សាក្នុងគ្រួសារ ដោយចែករំលែករូបថតនៃមុខរបស់នាង ដែលមានស្លាកស្នាមខណៈកំពុងស្លៀកពាក់រហែក។
ក្រោយមក ស្រាប់តែនាងបង្ហោះស្ទូរីប្រាប់ថា លាហើយ ក្នុងន័យប៉ុនប៉ងធ្វើអត្តឃាតតែអាចមិនបានសម្រេច ទើបត្រូវក្រុមគ្រួសារនិងអ្នកចាត់ការបញ្ចូននាងទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា។ ការប៉ងធ្វើអត្ថឃាតរបស់នាងបានធ្វើឲ្យមានការព្រួយបារម្ភបន្ថែមទៀតដល់ការតស៊ូដែលកំពុងបន្តរបស់ Ahreum ហើយបានជំរុញឲ្យមានការគាំទ្រខ្លាំងឡើង និងអំពាវនាវឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខែមីនា Cha Eun Woo ជាប់លេខ១ ជាតារាប្រុសមានមុខលើយីហោល្បីៗច្រើនជាង Taeyeon និង Jennie
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


