ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បង្ក្រាបថ្នាំញៀនបម្រុងយកទៅ អូស្ត្រាលី ប្រមាណ ៣៨០ គីឡូក្រាម
នាយកដ្ឋានគយម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានបង្ក្រាបក្រុមជួញដូរគ្រឿងញៀនអន្តរជាតិមួយ និងរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីន ៣៨០គីឡូក្រាម ដែលមានតម្លៃ ១២.៥៤លានម៉ាឡេស៊ី (២.៧លានដុល្លារ) នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ។
យោងតាមការចុះផ្សាយពី Bernama បានដកស្រង់នូវសម្ដីរបស់អគ្គនាយករងនៃនាយកដ្ឋាន លោក Datuk Sazali Mohamad និយាយថា មន្ត្រីអនុវត្តច្បាប់បានរឹបអូសប្រអប់ប៉ាឡេដែលមើលទៅគួរឲ្យសង្ស័យ មានស្លាកថាជាតែរុក្ខជាតិរបស់ចិន ដោយជំនួសមកវិញនូវសារធាតុគ្រីស្តាល់ជាថ្នាំគ្រោះថ្នាក់ដូចជាមេតំហ្វេតាមីន។

លោក Sazali បាននិយាយបន្ថែមទៀតថា ការស៊ើបអង្កេតបឋមបង្ហាញថា ទំនិញត្រូវគេប្រកាសថាជាថាសរឹងម៉ាញេទិកពីឃ្លាំងទំនិញ Bayan Lepas នៅទីក្រុង Penang កាលពីថ្ងៃទី ១៨ ខែមីនា ហើយបន្ទាប់មកដឹកជញ្ជូនតាមផ្លូវទៅកាន់កន្លែងដឹកទំនិញរបស់អាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur តាំងពីថ្ងៃទី ១៩ ខែមីនា មក។
លើសពីនេះទៀតដែរ ខាងផ្នែកស៊ើបអង្កេតបានបញ្ចាក់ដែរថា វាច្បាស់ណាស់ថា ទំនិញមួយនេះគ្រោងនឹងត្រូវនាំចេញតាមផ្លូវអាកាសទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ចំណែកព័ត៌មានអំពីអ្នកនាំចេញទំនិញ គឺជាក្រុមហ៊ុនផលិតថាសរឹងនៅក្រុងគូលីម រដ្ឋ Kedah ប៉ុន្តែត្រូវគេសង្ស័យថា ត្រូវបានរំលោភបំពានដោយក្រុមជួញដូរគ្រឿងញៀនទៅវិញ។
យ៉ាងណាមិញ មកដល់ពេលនេះប៉ូលិសមិនទាន់ចាប់ខ្លួនជនសង្ស័យនូវឡើយទេ ខណៈគេសង្ស័យថាគ្រឿងញៀនអាចមកពីតំបន់ត្រីកោណមាស ស្របពេលដែលកំពុងតែបន្តស៊ើបអង្កេតបន្ថែមទៀត ដោយផ្អែកលើមាត្រា៣៩ និងច្បាប់ឆ្នាំ១៩៥២ របស់ប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស អាមេរិក ម្នាក់ ដើរកាន់សាកសពជើងមនុស្ស និងហែកទំពាដូចចំណី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


